អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្សប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា ខេត្តក្វាងនិញ មានទីតាំងពិសេសមួយក្នុងប្រវត្តិសាស្ត្រនៃការកសាងប្រទេសជាតិ និងការពារជាតិ ហើយក្នុងពេលជាមួយគ្នានេះ នៅក្នុងដំណាក់កាលនៃការកែទម្រង់ ខេត្តក្វាងនិញ នៅតែបន្តដឹកនាំក្នុងការកែទម្រង់ពីការត្រិះរិះ និងវិធីសាស្រ្តអភិវឌ្ឍន៍។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានថ្លែងថា នៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍជាតិ ខេត្តក្វាងនិញ ត្រូវរក្សាតួនាទីយ៉ាងសំខាន់ពិសេស ជាតំបន់យុទ្ធសាស្ត្រសម្រាប់ការពារជាតិ សន្តិសុខ និងទំនាក់ទំនងការបរទេស។
“ការបង្កើតទីក្រុងក្វាងនិញមិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះ ឬគំរូអង្គការនោះទេ។ ប្រការសំខាន់ជាងនេះទៅទៀត គឺបង្កើតការផ្លាស់ប្តូរអំពីគុណភាព។ អភិបាលកិច្ចត្រូវតែទំនើបជាង។ សេដ្ឋកិច្ចត្រូវតែបៃតងជាង។ ហេដ្ឋារចនាសម្ព័ន្ធត្រូវតែស៊ីសង្វាក់គ្នាជាង។ វប្បធម៌ត្រូវតែមានតម្លៃខ្ពស់ជាង។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវតែប្រសើរជាង។ ចក្ខុវិស័យរបស់ខេត្តក្វាងនិញត្រូវតែច្បាស់លាស់៖ ពោលគឺ កសាងទីក្រុងទំនើប បៃតង និងឆ្លាតវៃជាមួយនឹងអត្តសញ្ញាណដ៏សម្បូរបែប; ជាបង្គោលកំណើនថាមវន្តនៅភាគខាងជើង។ ជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ សេវាកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់; ជាតំបន់សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងសមាហរណកម្ម; ជាកន្លែងដែលគួរជាទីរស់នៅ គួរជាទីមកដល់ គួរជាទីវិនិយោគ និងគួរជាទីមោទនភាព”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៕
