របាយការណ៍នៅក្នុងសិក្ខាសាលានេះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តដាក់ឡាក់ បានបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៦ ខេត្តដាក់ឡាក់បានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៥,៣៣លាននាក់ ដែលកើនឡើងជាង ៣៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា។ ក្នុងចំណោមនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧៨.៥០០នាក់ ដោយមានចំណូលទេសចរណ៍សរុបប្រមាណជាង ៩.៦០០ពាន់លានដុង (ជាង ៣៦០លានដុល្លារអាមេរិក) ដែលកើនឡើងជិត ៣៨%។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសិក្ខាសាលាក្នុងការកសាងម៉ាកយីហោទេសចរណ៍របស់ខេត្ត លោក ង្វៀន ឡេ​ វ៉ូអនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តដាក់ឡាក់ បានសង្កត់ធ្ងន់ថា៖ “ចំណេះដឹងដែលទទួលបានពីសន្និសីទនេះនឹងជួយមូលដ្ឋាននានាបង្កើតផលិតផលទេសចរណ៍នៅក្នុងតំបន់។ ប្រការដែលសំខាន់បំផុតនោះគឺ យើងត្រូវពិចារណាអំពីអ្វីដែលយើងផ្តល់ជូនភ្ញៀវទេសចរ និងអ្វីដែលអ្នកទេសចរយកទៅផ្ទះវិញបន្ទាប់ពីដំណើរទស្សនារបស់ខ្លួន។ តាមរយៈនេះ មូលដ្ឋាននានានឹងកាន់តែសកម្មក្នុងការអភិវឌ្ឍគោលដៅទេសចរណ៍របស់ខ្លួន”៕