ក្នុងរដូវប្រាំងឆ្នាំ ២០២៥-២០២៦ ក្រុម K៥២ នៃបញ្ជាការយោធាខេត្តយ៉ាឡាយ បានជំនះការលំបាកជាច្រើនទាក់ទងនឹងភូមិសាស្ត្រ និងអាកាសធាតុអាក្រក់នៅក្នុងខេត្តទាំងបីគឺខេត្តរតនគីរី ស្ទឹងត្រែង និងព្រះវិហារ នៅកម្ពុជា ដើម្បីពិនិត្យនៅឃុំ និងសង្កាត់ចំនួន ១៣៩ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨។ នៅក្នុងខេត្ត កងកម្លាំងមុខងារបានពិនិត្យទីតាំងសំខាន់ៗ ចំនួន ៣៥ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៧។ ក្នុងអំឡុងពេលយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ខេត្តយ៉ាឡាយ បានពិនិត្យឡើងវិញនូវទីបញ្ចុះសពយុទ្ធជនពលីចំនួន ១១៩ កន្លែង ដោយធ្វើបច្ចុប្បន្នភាពទិន្នន័យលើផ្នូរជិត ៤២.០០០ ផ្នូរ។ ដែលក្នុងនោះផ្នូរជិត ១២.០០០ ផ្នូរខ្វះព័ត៌មាន។ កងកម្លាំងមូលដ្ឋានបានប្រមូលសំណាក DNA ជាង ២.៧០០។
លោកស្រី ង្វៀន ធី ថាញ់ លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការដឹកនាំកងពលលេខ ៥១៥ នៃខេត្តយ៉ាឡាយ បានបញ្ជាក់ថា៖ "នេះជាការទទួលខុសត្រូវខាងនយោបាយ។ យើងមិនខ្លាចការលំបាក វេទនាទេ។ យើងត្រូវតែខិតខំគ្រប់មធ្យោបាយ ដោយប្រើវិធីសាស្រ្តល្អបំផុត ជាមួយនឹងការខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់បំផុត ដើម្បីនាំយកអដ្ឋិធាតុរបស់យុទ្ធជនពលីឲ្យវិលត្រឡប់មកវិញ បញ្ចុះ យ៉ាងឱឡារិកនៅក្នុងទីបញ្ចុះសពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅខេត្ត ទ្វៀន ក្វាង ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកក្កដា នគរបាលខេត្ត ដោយសហការជាមួយភ្នាក់ងារ និងអង្គភាពផ្សេងទៀត បានដាក់ពង្រាយស្ថានីយ៍ចំនួន ៣ និងបានរៀបចំទីតាំងចំនួន ១៨ ដើម្បីប្រមូលសំណាក DNA ពីសាច់ញាតិរបស់យុទ្ធជនពលីជាង ៣.៩០០ នាក់ ដែលអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានកំណត់នៅឡើយ។ យោងតាមស្ថិតិ ខេត្ត ទ្វៀន ក្វាង មានទីបញ្ចុះសពយុទ្ធជនពលីចំនួន ២៤ កន្លែង ដែលមានផ្នូរចំនួន ៤.២៦៥ ក្នុងនោះមានផ្នូរចំនួន ១៦២ ត្រូវការកំណត់អត្តសញ្ញាណ DNA។ រហូតមកដល់បច្ចុប្បន្ន ការប្រមូលគំរូត្រូវបានអនុវត្តនៅទីបញ្ចុះសពយុទ្ធជនពលីចំនួន ១០ កន្លែង៕
