លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធី ថាញ់ត្រា ប្រធានគណៈកម្មាធិការដឹកនាំលេខ៥១៥ បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទ។ នៅក្នុងសន្និសីទនេះ គណៈកម្មាធិការដឹកនាំ ៥១៥ នៃបណ្តាតំបន់យោធា ខេត្ត និងក្រុងនានា បានផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តវិធានការដើម្បី ស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី ការយកសំណាក និងពិនិត្យសំណាកជីវសាស្រ្តពីសាច់ញាតិយុទ្ធជនពលី។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោកង្វៀន ម៉ាញ គឿង បានឲ្យដឹងថា៖ "គណៈកម្មាធិការដឹកនាំ ៥១៥ របស់ទីក្រុងបានពិនិត្យយ៉ាងសកម្មនូវឯកសារ និងព័ត៌មានដែលបានរក្សាទុក ដោយបានផ្ទៀងផ្ទាត់ និងបានជួបជាមួយសាក្សី បុគ្គល និងសមូហភាពពាក់ព័ន្ធ ដោយធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ នៅក្នុងទីក្រុង មានទីតាំងដែលព័ត៌មានពីភ្នាក់ងារយោធា ភ្នាក់ងារពាក់ព័ន្ធ បុគ្គល និងក្រុមត្រូវបានទទួល។ ទីក្រុងកំពុងពិនិត្យព័ត៌មាននេះដើម្បីអនុវត្តជំហានចាំបាច់"។

រហូតមកដល់បច្ចុប្បន្ន អដ្ឋិធាតុយុទ្ធជនពលីចំនួន ១.២៥៥ និងផ្នូរសពសមូហភាពចំនួន ៣ ត្រូវបានស្វែងរក និងប្រមូល។ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយ នៃឆ្នាំ គណៈកម្មាធិការដឹកនាំលេខ ៥១៥ មានគោលបំណងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីប្រមាណ ៣.០០០ នាក់ដោយ ផ្តោតលើតំបន់ក្នុងប្រទេស និងផ្នូរសពសមូហភាពយុទ្ធជនពលី៕

ទាក់ទងនឹងភារកិច្ចសម្រាប់រយៈពេលប្រាំមួយខែចុងក្រោយនៃឆ្នាំ និងរយៈពេលខាងមុខ លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា បានសង្កត់ធ្ងន់លើអាទិភាពនៃការផ្តោតលើការវិភាគ និងវាយតម្លៃយ៉ាងហ្មត់ចត់ វិទ្យាសាស្ត្រ និងជាក់ស្តែងនៃឯកសារនៃសមរភូមិ និងយុទ្ធនាការធំៗចំនួន ២៥០ ដើម្បីស្វែងរក និងប្រមូលអដ្ឋិធាតុនៅក្នុងតំបន់ដែលមានផ្នូរសពជាសមូហភាព ដោយប្តេជ្ញាខិតខំបំពេញគោលដៅនៃការប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧.០០០ ជាការរំលឹកជាក់ស្តែងនៃខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី៕