ចំណុចសំខាន់មួយនៃកិច្ចប្រជុំកំពូលនេះគឺការពង្រឹងសមត្ថភាពឧស្សាហកម្មការពារជាតិ ដែលត្រូវបាន​ហៅថា "បដិវត្តឧស្សាហកម្មការពារជាតិ"។ ផែនការនេះរួមមានកិច្ចសន្យាថ្មីនិងការបញ្ជាទិញរាប់សិបពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកសមត្ថភាព​ផលិត​អាវុធរបស់អឺរ៉ុប។

លើសពីនេះ បញ្ហាអ៊ុយក្រែននឹងក្លាយជាខ្លឺម​សារស្នូលនៃសន្និសីទ។ បណ្តា​ប្រទេស​សមាជិកត្រូវបានរំពឹងថា នឹងបន្តពិភាក្សាលើការបង្កើនការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុសម្រាប់ទីក្រុងគៀវ។ តាម​ផែនការ សមាជិកណាតូនៅអឺរ៉ុប រួមជាមួយប្រទេសកាណាដា នឹងប្តេជ្ញាផ្តល់ជំនួយយោធាប្រមាណ ៧០ ពាន់លានអឺរ៉ូ (៨០ ពាន់លានដុល្លារអាមេរិក) ដល់អ៊ុយក្រែននៅឆ្នាំ ២០២៦ និង ២០២៧។

ថ្នាក់ដឹកនាំណាតូរំពឹងថា សេចក្តីថ្លែងការណ៍រួម​បន្ទាប់ពី​កិច្ចប្រជុំកំពូល នឹងបញ្ជាក់​សារជាថ្មី​នូវមាត្រាលេខ ៥ នៃសន្ធិសញ្ញាណាតូ ស្តីពីការការពារសមូហភាព​។ ទោះជាយ៉ាងណាក៏ដោយ យោ​ង​តាមអ្នកវិភាគ ប្រសិទ្ធភាពនៃការរារាំងរបស់ណាតូ អាចធានាបានលុះត្រាតែការប្តេជ្ញាចិត្តទាំងនោះត្រូវបានបង្ហាញតាមរយៈសាមគ្គីភាពជាក់ស្តែងរវាងបណ្តាសម្ព័ន្ធមិត្ត។ ហេតុដូច្នេះ កិច្ចប្រជុំកំពូលនៃអង្គការណាតូ នៅទីក្រុងអង់ការ៉ា (ទួរគី) ត្រូវបានចាត់ទុកជាការសាកល្បងដ៏សំខាន់ចំពោះអនាគតនៃសម្ព័ន្ធភាពយោធាដ៏ធំបំផុត​នៅលើពិភពលោក៕​