នៅព្រឹកថ្ងៃទី៩ ខែមិថុនា នៅទីក្រុងហាណូយ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនាយឧត្តមសេនីយ៍ ខាំលៀង អូថាកៃសុន (Khamliang Outhakaysone) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ក្នុងឱកាសអមដំណើរនាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដូន (Sonexay Siphandone​) បំពេញទស្សនកិច្ចជា​ផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ​ប្រទែស​វៀតណាម បានស្នើឱ្យភាគីទាំងពីរផ្តោតលើការអនុវត្តវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ច​ការបក្ស និងនយោបាយ; សម្របសម្រួលការរៀបចំសម្រាប់ជំនួប​ប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ឡាវលើកទី៣ កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា និងសមយុទ្ធរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី ស្តីពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី...

លើសពីនេះ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបាន​ពលីជីវិតនៅប្រទេសឡាវ។​

រីឯខ្លួន​វិញ នាយឧត្តមសេនីយ៍ ខាំលៀង ឧត្កៃសុន បានស្នើថា ក្នុងរយៈពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ នឹងបន្តលើកកម្ពស់ និងអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នា តាមនោះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរឹងមាំ៕