យោងតាមលោកឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមចាត់ទុកសហគមន៍ធុរកិច្ចអាមេរិកមិនត្រឹមតែជាអ្នកវិនិយោគ និងជាដៃគូធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអមដំណើរវៀតណាមក្នុងដំណើរការកែទម្រង់គំរូកំណើនរបស់ខ្លួន លើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ លោកឧបនាយករដ្ឋមន្ត្រី ផាម យ៉ា ទូក បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ធុរកិច្ចអាមេរិកនៅវៀតណាមមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចលករសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀត ណាម-អាមេរិក ដើម្បីបន្តអភិវឌ្ឍតាមរបៀបកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។
តំណាងធុរកិច្ចអាមេរិកបានកោតសរសើរយ៉ាងខ្លាំងចំពោះការចេញសេចក្តីសម្រេចចិត្តរបស់វៀតណាម ដែលមានគោលបំណងលើកកម្ពស់កត្តាជំរុញការអភិវឌ្ឍថ្មីៗ រួមទាំងសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ១០ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចវិនិយោគ ពីបរទេស; ដោយចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្កើតទំនុកចិត្តកាន់តែច្រើន និងលើកទឹកចិត្តធុរកិច្ចអាមេរិកឱ្យបន្តពង្រីកការវិនិយោគ និងធុរកិច្ចនៅវៀត ណាម។ ធុរកិច្ចអាមេរិកបានសម្តែងបំណងប្រាថ្នាចង់បន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀត ណាម ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ជាពិសេសគោលដៅកំណើនពីរខ្ទង់របស់វៀតណាម៕
