រូបថត៖ Son Hen/VNA - កម្ពុជា
នេះជាការបញ្ជាក់របស់លោក ឆាយ ស៊ីណារិទ្ធ រដ្ឋមន្ត្រីជាន់ខ្ពស់និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆបោកតាមអ៊ីនធឺណិត (CCOS) នាពេលថ្មីនេះ។
លោក ឆាយ ស៊ីណារិទ្ធ បានឱ្យដឹងថា យុទ្ធនាការថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹថការឆបោកតាមអ៊ីនធឺណិត បានចាត់វិធានការផ្លូវច្បាប់លើសកម្មភាពដែលសង្ស័យថា ពាក់ព័ន្ធនឹងការឆបោក រួមទាំងការវាយឆ្មក់លើទីតាំងសង្ស័យ ចាត់ការជនជាប់ពាក់ព័ន្ធ និងបន្តស៊ើបអង្កេតលើសំណុំរឿងជាច្រើនដែលកំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះនៅតុលាការ។
ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ឡុងបេ (Long Bay) ក្នុងខេត្តកោះកុង លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យតំបន់នេះក្លាយជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោកដោយប្រើប្រាស់បច្ចេកវិទ្យានោះទេ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានរកឃើញអគារមួយចំនួនក្នុងតំបន់នេះ ដែលជាប់សង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអ៊ីនធឺណិត ហើយបានសម្រេចបិទខ្ទប់តំបន់នោះ៕
