រូបថត៖ VOV
ថ្លែងនៅក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាជាទូទៅ និងសេដ្ឋកិច្ចគ្រួសារនិងអាជីវកម្មកម្ពុជាជាពិសេស បានរងផលប៉ះពាល់ដោយកត្តាជាច្រើន ដូចជា៖ ជម្លោះព្រំដែនកម្ពុជា-ថៃ ជម្លោះនៅមជ្ឈិមបូព៌ា ការប្រែប្រួលនៃប្រព័ន្ធពាណិជ្ជកម្មសកល និងយុទ្ធនាការបង្ក្រាបបទល្មើសតាមអ៊ីនធឺណិត។ ដូច្នេះ កម្ពុជាត្រូវតែអនុវត្តវិធានការដើម្បីធានាលំនឹងជីវភាពរបស់ប្រជាជន ពង្រឹងភាពធន់នៃសេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងមធ្យម។ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» របស់រាជរដ្ឋាភិបាលកម្ពុជា រួមមានវិធានការចំនួន២៧ ដែលត្រូវបានបែងចែកជា ៣ កញ្ចប់អន្តរាគមន៍៖ ការរក្សាលំនឹងជីវភាព និងងការងារ; ការបណ្តុះបណ្តាលវិជ្ជាជីវៈតាមទិសដៅនៃទីផ្សារ; និងការផ្លាស់ប្តូរថាមពល៕
