បណ្តា​សមាជិកសភាបានស្នើឱ្យមានការផ្លាស់ប្តូរថ្មីក្នុងការ​ត្រិះរិះ និងស្ថាប័ន ដោយផ្លាស់ប្តូរពីការគ្រប់គ្រងទៅជាការស្ថាបនាអភិវឌ្ឍន៍ ពីផ្នត់គំនិត​គ្រប់គ្រងដែលផ្តោតលើការបញ្ជូន​ពលករទៅធ្វើការនៅ​ក្រៅប្រទេស ទៅជាផ្នត់គំនិតដែល​ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស​ជាតិ តាមរយៈការចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅក្នុងទីផ្សារពលកម្មអន្តរជាតិ។ ជាពិសេស បន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់ថា ពលករវៀតណាមដែលធ្វើការនៅក្រៅប្រទេសក្រោមកិច្ចសន្យាត្រូវបានចាត់ទុកជាផ្នែកមួ​យ​នៃ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សជាតិ។ លោក ង្វៀន ង៉ុក សឺន សមាជិកសភាមកពីទីក្រុងហៃផុង បាន​ធ្វើ​អត្ថាធិប្បាយថា៖

«​នៅឆ្នាំ ២០២៥ ប្រាក់ខែជាមធ្យមសម្រាប់ពលករនៅប្រទេសជប៉ុន និងតៃវ៉ាន់(ចិន) មានប្រហែល ១.៣០០ ដុល្លារអាមេរិក/ខែ នៅកូរ៉េខាងត្បូងគឺ ១.៦០០ ដុល្លារ/ខែ ខណៈពេលដែលនៅអាល្លឺម៉ង់និងដាណឺម៉ាក គឺប្រងែល ២.៩០០ - ៤.០០០ ដុល្លារ/ខែ។ ប្រការ​នេះមានន័យថា ជាមួយនឹងកម្លាំង​ពលកម្ម​ដូចគ្នា គ្រាន់តែ​លើក​កម្ពស់ជំនាញ​របស់ពួកគេនិងផ្លាស់ប្តូរ​ទីផ្សារ នឹងបង្កើនតម្លៃដែលខ្ពស់ជាង ២-៣ ដង ដោយមិនចាំបាច់​បង្កើនចំ​នួន​ពលករដែល​ធ្វើការនៅបរទេស​នោះទេ​។ ដូច្នេះ ខ្ញុំស្នើឱ្យបន្ថែមទៅក្នុងច្បាប់នូវក្របខ័ណ្ឌអប្បបរមាសម្រាប់យន្តការពិសេស ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាសាបរទេស និងឥណទានអនុគ្រោះសម្រាប់កម្មករ​មកពីតំបន់ជនជាតិភាគតិច។ ទីពីរ គឺប្រែក្លាយការទទួលខុសត្រូវទៅជាបទបញ្ញត្តិ របស់​ច្បាប់ និងទទួលស្គាល់ជំនាញវិជ្ជាជីវៈនៅបរទេស ទៅក្នុ​ងមូលដ្ឋានទិន្នន័យដោយ​មានយន្តការសម្រាប់កត់ត្រា និងវាយតម្លៃជំនាញនៅពេលពួកគេត្រឡប់មកប្រទេស​វិញ»។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ វៀតណាមបានបញ្ជូនពលករជាង ៦៦.០០០ នាក់ទៅធ្វើការ​នៅ​ក្រៅប្រទេសក្រោមកិច្ចសន្យា ដែលសម្រេចបានជិត ៦០% នៃផែនការឆ្នាំ ២០២៦ គឺបញ្ជូន​ពលករប្រមាណ ១១២.០០០ នាក់ទៅ​ធ្វើការនៅ​ក្រៅប្រទេស៕​