ប្រធានគណកម្មាធិការឃោសនាការមជ្ឈិម លោក ទ្រិញ វ៉ាន់ ក្វៀត; រដ្ឋមន្ត្រីក្រសួងនគរបាល លោក លឿង តាម ក្វាង និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ជុង បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។
ក្រោមប្រធានបទ "ផ្កាយឯករាជ្យ - សេចក្តីប្រាថ្នាសម្រាប់ប្រទេសវៀតណាមសម្បូររុងរឿង" កម្មវិធីនេះមានបីជំពូក ដែលភ្ជាប់តម្លៃពិសិដ្ឋ និងអមតៈនៃឯករាជ្យ និងសេរីភាព ជាមួយនឹងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍដ៏រុងរឿង អរិយធម៌ និងសុភមង្គលរបស់ប្រជាជាតិវៀតណាមក្នុងយុគសម័យថ្មី; បង្ហាញឡើងវិញ នូវដំណើររយៈពេល ៨១ ឆ្នាំចាប់តាំងសរទៈរដូវនៃឯករាជ្យ លើកតម្កើងដល់ការលះបង់ និងការរួមចំណែកដ៏ធំធេងរបស់បុព្វបុរសជំនាន់មុន ហើយក៏ជានិមិត្តរូបនៃឧត្តមគតិបដិវត្តន៍ ជំនឿជាក់និងយុត្តិធម៌ និងជាពន្លឺបំភ្លឺផ្លូវដឹកនាំដែលពូនជ្រុំពីប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ហើយបញ្ចូលគ្នាទៅជាឆន្ទៈ ភាពក្លាហាន និងបញ្ញាវៀតណាមក្នុងដំណើរស្ថាបនាអនាគត។
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ គណៈកម្មាធិការរៀបចំបានប្រគល់អំណោយដ៏មានអត្ថន័យដល់វីរៈអ្នកម្តាយវៀតណាម វីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន សាច់ញាតិរបស់យុទ្ធជនពលី យុទ្ធជនពលីនិងជនមានគុណូការៈចំពោះបដិ្តវត្តន៍៕
