ដោយផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ជាក់ឱ្យច្បាស់អំពីធនធាន សមត្ថភាព សម្ភារៈ និងយន្តការសម្រាប់គាំទ្រវិជ្ជាជីវៈ..។ ប្រការដែលសំខាន់នោះគឺ ហានិភ័យត្រូវតែត្រូវបានរកឃើញទាន់ពេលវេលា ឧប្បត្តិហេតុត្រូវតែត្រូវបានទប់ស្កាត់ឱ្យបានឆាប់រហ័ស សកម្មភាពសំខាន់ៗ ត្រូវបានថែរក្សា ហើយប្រជាពលរដ្ឋត្រូវតែទទួលបានការការពារកាន់តែប្រសើរជាង។ ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាក់ទងនឹងសន្តិសុខជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានសង្កត់ធ្ងន់ថា៖
“គម្រោងនិមួយៗ ត្រូវតែមានស្ថាប័នសម្របសម្រួលច្បាស់លាស់ ការទទួលខុសត្រូវសម្រាប់ផ្នែកនីមួយៗ និងមានយន្តការបញ្ជា។ នគរបាលដើរតួនាទីជាស្នូល; អង្គភាពគ្រប់គ្រង និងប្រតិបត្តិការទទួលខុសត្រូវចំពោះសុវត្ថិភាពនៃការងារ។ ការសម្របសម្រួលត្រូវតែជួយដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ដោយមិនធ្វើឱ្យភាន់ច្រឡំការទទួលខុសត្រូវរបស់គ្នាទៅវិញទៅមក ខ្វះការទទួលខុសត្រូវ ឬត្រួតស៊ីគ្នា។ ខ្លឹមសារទាំងនេះ ត្រូវតែច្បាស់លាស់ដើម្បីកំណត់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ក៏ដូចជាផ្តល់ព័ត៌មានពេញលេញសម្រាប់ប្រជាជនបានដឹង និងអនុវត្តន៍"។
ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងឧបករណ៍ជំនួយ និងច្បាប់ស្តីពីការបង្ការ ពន្លត់អគ្គីភ័យនិងជួយសង្គ្រោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានយល់ស្របនឹងគោលនយោបាយកាត់បន្ថយនីតិវិធីរដ្ឋបាល ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការកាត់បន្ថយនីតិវិធីត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រងនិងដំណើរការចរាចរ។
មុននោះនាព្រឹកថ្ងៃដដែល រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គអំពីសេចក្តីព្រាងច្បាប់ដែលធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវាស់វែង៕
