យោងតាមក្រសួងព័ត៌មានកម្ពុជា កិច្ចប្រជុំថ្នាក់លេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) កម្ពុជា និងឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ប្រធានលេខាធិការដ្ឋាន (RBC ) ថៃ។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្តោតលើការពិនិត្យឡើងវិញ និងជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមពីសម័យប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅចុងឆ្នាំ ២០២៥។ ការពិភាក្សាបានផ្តោតលើយន្តការសម្រាប់សម្របសម្រួលសកម្មភាព ការដោះស្រាយការខ្វែងគំនិតគ្នាដែលកើតឡើង និងការពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។ ទីក្រុងភ្នំពេញ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តសម្របសម្រួលជាមួយទីក្រុងបាងកក ដើម្បីស្តារសកម្មភាពព្រំដែនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយឆ្ពោះទៅរកគោលដៅសន្តិភាព និងស្ថិរភាពយូរអង្វែង៕
