ក្រុម Normandi ឯកភាពអំពីវិធានការសន្តិសុខមួយចំនួននៅភាគខាងកើតអ៊ុយក្រែន

(VOV)_រុស្ស៊ីនិងអ៊ុយក្រែនទើបនឹងបានឯកភាពបង្កើតតំបន់គ្មាន​យោធា និង
អនុវត្តវិធានការសន្តិសុខ​នៅបណ្តាតំបន់ដោយកងកម្លាំងទាមទារ​ឯករាជ្យគ្រប់គ្រង
នៅភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែ ភាគីទាំងពីរនៅមានការ​ខ្វែងគំនិតមួយចំនួន
ដើម្បីរៀបចំការបោះឆ្នោតនានានៅក្នុងតំបន់នេះ។ នេះគឺជាលទ្ធផលនៃជំនួបសន្ទនា
នាថ្ងៃទី១១ឧសភា នៅទីក្រុង Berlin (ប្រទេសអាល្លឺ​ម៉ង់​)​ រវាងបណ្ដាសមាជិកក្រុម
Normandi ( រួមមានអាលឺម៉ង់ បារាំង​ អ៊ុយក្រែន ​និងរុស្ស៊ី) ដើម្បីដោះស្រាយជំលោះនៅ
អ៊ុយក្រែន។

ទន្ទឹមនឹងនោះ ក្រុម Normandi ក៏បានឯកភាពអំពីការបង្កើនការចែករំលែក
​ព័ត៍មាន និងបញ្ចប់រាល់ការធ្វើសមយុទ្ធនៅតាមបណ្ដោយព្រំដែន រវាងកងទ័ព​រដ្ឋាភិ
បាល និងកងកម្លាំងទាមទារឯករាជ្យ នៅភាគខាងកើតអ៊ុយក្រែន។ បណ្ដាភាគីក៏
ទទួលបានការព្រមព្រៀងមួយ​ចំនួនទៀត ដើម្បីដោះស្រាយជំលោះ​នៅតំបន់អ៊ុយក្រែន
ខាងកើតនេះ៕