នាថ្ងៃទី ៣ ខែកញ្ញា ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានអនុម័តលើកញ្ចប់កំណែទម្រង់គ្រប់ជ្រុងជ្រោយចំពោះក្របខ័ណ្ឌច្បាប់គយនៃប្លុកនេះ ក្នុងបំណងចង់ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីបំពេញតាមការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក និងរឹតបន្តឹងការគ្រប់គ្រងទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិ ទំនិញគ្រោះថ្នាក់ ឬមិនមានសុវត្ថិភាព។ នេះត្រូវបានចាត់ទុកថា ជាកំណែទម្រង់ដ៏ទូលំទូលាយបំផុតក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក។
ការទម្លុះទម្លាយដ៏ធំបំផុតនៃកញ្ចប់កំណែទម្រង់នេះ គឺការចែងថា វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនៅខាងក្រៅសហភាពអឺរ៉ុបនឹងត្រូវបានចាត់ទុកជា "អ្នកនាំចូល" នៅពេលលក់ទំនិញចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប។
លើសពីនេះ កញ្ចប់កំណែទម្រង់នេះក៏បង្កើតបញ្ជីថ្មីមួយដែលហៅថា "សហគ្រាសដែលបានទុកចិត្តនិងត្រួតពិនិត្យ" សម្រាប់សហគ្រាសដែលមានតម្លាភាពបំផុត។ ក្រុមហ៊ុនដែលបំពេញតាមលក្ខណៈវិនិច្ឆ័យដ៏តឹងរ៉ឹងទាំងនេះ នឹងទទួលបានផលពីនីតិវិធីគយសាមញ្ញ ដែលជួយសន្សំសំចៃពេលវេលា និងថ្លៃដើម។ សភាអឺរ៉ុបគ្រោងនឹងអនុម័តលើឯកសារចុងក្រោយនៅចុងខែកញ្ញាខាងមុខ៕
