![]() |
| ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)-សិក្ខាសាលាស្តីពី ការកសាងគំរូយុវជនសម័យថ្មីដោយឆ្ពោះទៅរក
គុណសម្បត្តិល្អប្រសើរនៃ “ប្រជាពលរដ្ឋសកល”បានបើកនារសៀលថ្ងៃទី៤មករា
នៅទីក្រុងហាណូយ។នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួមបានចែករំលែកនិង
ដាក់ចេញ សំណើរទៅស្ថាប័នគ្រប់គ្រងមួយចំនួន សំដៅបង្កើតនូវយន្តការនិង
លក្ខណៈល្អបំផុត ដើម្បីកសាងជំនាន់យុវជនសម័យថ្មីមួយមានគុណសម្បត្តិរបស់
“ប្រជាពលរដ្ឋ សកលលោក”។ អញ្ជើញចែករំលែកជាមួយតំណាងយុវជនចូល
រួមក្នុងសិក្ខាសាលា អតីតឧបនាយករដ្ឋមន្ត្រី លោក Vu Khoan បានចាត់ទុកថា៖
ចេះច្រើនថែមទៀត។ ប្រសិនបើនៅក្នុងស្រុកទេសយើងចេះ១គឺនៅពេលដែលទៅ
កាន់ពិភព លោកវិញយើងត្រូវចេះច្រើនថែមទៀតរាប់រយដង។ ការយល់ដឹងគឺត្រូវ
មានលើគ្រប់ វិស័យ ពោលគឺត្រូវយល់ថាស្ថានភាពលើពិភពលោកយ៉ាងដូចម្ត៉េច
ហើយវាដំណើរ ការយ៉ាងណាដែរ។ ម្យ៉ាងទៀតគឺត្រូវយល់ថា តើគោលនយោបាយ
យ៉ាងម៉េចនិង ក្រិតក្រមរបស់វាដើរតាមរបៀបណា។ចុងក្រោយបំផុតគឺត្រូវយល់
អំពីវប្បធម៌របស់ ពិភពលោក។នោះជាកត្តាសម្រេចជោគជ័យទាំងស្រុងផងដែរ”៕

