លោកប្រធានរដ្ឋសភាបានស្នើឱ្យមានការជ្រួតជ្រាបយ៉ាងស៊ីជម្រៅ និងមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋ ស្តីពីយោធា និងការពារជាតិ ដោយផ្តោតលើ "យុទ្ធសាស្ត្រការពារជាតិក្នុងស្ថានភាពថ្មី" "យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចដែនសមុទ្ររបស់វៀតណាមដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥" និងការការពារអធិបតេយ្យភាពដែនសមុទ្រ។

ប្រធានរដ្ឋសភាលោកជិន​ថាញ់ មិន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តោតលើការកសាងកងទ័ពជើងទឹកដ៏រឹងមាំខាងនយោបាយ កសាងអង្គការបក្សដ៏ស្អាតស្អំ និងរឹងមាំគ្រប់ជ្រុងជ្រោយ កសាងកម្មាភិបាល និងយុទ្ធជនទ័ពជើងទឹកដែលមានការតាំងចិត្តនយោបាយដ៏រឹងមាំ ជំនះការលំបាក និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពនៃសមុទ្រ និងកោះនានារបស់មាតុភូមិ។ ជាពិសេស ចាំបាច់ត្រូវលើកកំពស់សមត្ថភាព និងការយល់ដឹងស៊ីជម្រៅអំពីច្បាប់ ជាពិសេសច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលវៀត ណាមបានចុះហត្ថលេខាទាក់ទងនឹងសមុទ្រ និងកោះនានា កសាងកងទ័ពជើងទឹកដ៏ឆ្នើម ត្រៀមខ្លួនប្រយុទ្ធជាមួយនឹងសមត្ថភាពចល័ត និងប្រយុទ្ធខ្ពស់។

លោកប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាតែងតែយកចិត្តទុកដាក់ និងធ្វើសុក្រិតស្ថាប័ន គោលនយោបាយ និងច្បាប់ ដើម្បីកសាងកងទ័ពជើងទឹកបដិវត្តន៍ ត្រឹមត្រូវ ឆ្នើមនិងទំនើប ហើយរួមគ្នាជាមួយយោធា និងប្រជាជនទូទាំងប្រទេស ការពារយ៉ាងរឹងមាំមាតុភូមិប្រទេសជាតិ៕