(VOVworld)-បន្តសន្នសីទការទូតលើកទី២៩ នាថ្ងៃទី២៩សីហា នាយករដ្ឋមន្ត្រីរដ្ឋា
ភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងផ្តល់អនុ
សាសន៍នៅក្នុងកិច្ច ប្រជុំដោយប្រធានបទ “លើកកំពស់ប្រសិទ្ធិភាពកិច្ចការការទូត
បម្រើការអភិវឌ្ឍន៍”។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងផ្តល់អនុសាសន៍នៅក្នុងសន្នុិសីទ


ថ្លែងមតិនៅសន្និសីទនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បន្ទាប់
ពីរយៈ ពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិដ៏ធំធេងជាច្រើន ធ្វើសមា
ហរណកម្ម​យ៉ាងស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចសកលលោក។ ប៉ុន្តែ លោក Nguyen
Xuan Phuc ក៏ បានលើកឡើងការសាកល្បងទាំងក្នុងកម្រិតជាតិផងនិងកម្រិតពិភព
លោកផងនាដំណាក់ កាលបច្ចុប្បន្ន។​ប្រការគួរឲ្យកត់សម្គាល់គឺ គ្រោះអាសន្ននៃ
ជម្លោះអធិបតេយ្យភាពលើសមុទ្រ ខាងកើតនិងតំបន់សមុទ្រដទៃមួយចំនួនទៀត​
និងអសិ្ថរភាពអំពីសេដ្ឋកិច្ច សន្តិសុខនយោ​បាយពិភពលោក កំពុងជះឥទ្ធិពលផ្ទាល់ទៅលើវៀតណាម។ ក្នុងបរិបទនោះ ផ្នែកការទូតត្រូវ ម្ចាស់ការបម្រើបុព្វហេតុឧស្សា
ហូបីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។ លោកមាន ប្រសាសន៍ថា៖

“ទីមួយ ត្រូវកំណត់ច្បាស់នូវការអាទិភាពយុទ្ធសាស្រ្តរបស់ប្រទេសជាតិនិង
កំណត់នូវ ការត្រិះរិះយុទ្ធសាស្ត្រសម្រាប់ផ្នែកការទូតក្នុងសម័យថ្មី។ ត្រូវកំណត់ឲ្យ
បាន មួយណាជាផល ប្រយោជន៍ស្នូលក្នុងកិច្ចការពារអធិបតេយ្យភាព ធានាសន្តិ
សុខ និងមួយណាជាការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ព្រម​ទាំងពង្រីកនូវឥទ្ធិពលរបស់វៀតណាមលើឆាកអន្តរជាតិ។ នោះក៏ជាការ អនុវត្តនូវសតិអារម្មណ៍របស់
លោកប្រធានហូជីមិញក្នុងវិស័យការទូត នោះគឺចេះបតបែនតាម កាលៈទេសៈ”៕