យោងតាមសេចក្តី​ប្រកាសចេញផ្សាយនាព្រឹកថ្ងៃទី២៥ ខែកក្កដារបស់ក្រសួងការបរទេសកូរ៉េខាងត្បូង ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៤ ខែកក្កដា អនុរដ្ឋមន្ត្រីការបរទេសលោក Chung Eui Hye បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងក្នុងនាមជាភាគីនៃ TAC និងជាប្រទេសដែនសមុទ្រ បន្តគាំទ្ររចនាសម្ព័ន្ធសហប្រតិបត្តិការក្នុងតំបន់ដែលអាស៊ានរក្សាតួនាទីជាមជ្ឈមណ្ឌល។ លោកស្រីបានបញ្ជាក់ថា គោលការណ៍នៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ត្រូវតែគោរពយ៉ាងពេញលេញនៅក្នុងតំបន់ដែនសមុទ្រទាំងអស់ រួមទាំងសមុទ្រខាងកើតផងដែរ។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា ការថ្លែងមតិរបស់អនុរដ្ឋមន្ត្រីការបរទេស Chung Eui Hye បង្ហាញជាថ្មីម្តងទៀតអំពីជំហរខ្ជាប់ខ្ជួនរបស់ប្រទេសនេះ​ក្នុងការគាំទ្រសណ្តាប់ធ្នាប់ដែនសមុទ្រដែលមានមូលដ្ឋានលើច្បាប់ ធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ក៏ដូចជា ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕