លិខិតឆ្លងដែននេះ ត្រូវបានចែកចាយដោយឥតគិតថ្លៃនៅតាម​បណ្ណាល័យសាធារណៈ​ទាំងអស់នៅក្នុងខ័ណ្ឌចំនួន ៥ នៃទីក្រុងញូវយ៉ក និងនៅតាម​ព្រឹត្តិការណ៍សំខាន់​ៗជាច្រើន។ អ្នកចូលរួមអាចប្រមូលតែមចំនួន ១២ ផ្សេងៗគ្នាដោយទៅទស្សនាទីតាំង និងព្រឹត្តិការណ៍រាប់រយកន្លែងនៅទូទាំងទីក្រុង រួមទាំងសារមន្ទីរ មជ្ឈមណ្ឌលវប្បធម៌ បណ្ណាល័យ ការសម្តែងសិល្បៈ មហោស្រពភាពយន្ត ពិធីបុណ្យតាមដងផ្លូវ ការតាំងពិព័រណ៍ និងសកម្មភាពសហគមន៍នានា​។ តែមនីមួយៗនៅក្នុង​លិខិតឆ្លងដែន ត្រូវបានរចនាឡើងដោយវិចិត្រករដែលរស់នៅទីក្រុងញូវយ៉ក ដែលមានដើមកំណើតនៅក្នុងប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក បំផុសគំនិតដោយក្រុមបាល់ទាត់ពិភពលោក និងភាពចម្រុះខាងវប្បធម៌របស់ទីក្រុង។ តែមទាំងនេះ ត្រូវបាន​បែង​ចែកដោយចៃដន្យនៅតាមទីតាំង និងព្រឹត្តិការណ៍ផ្សេងៗគ្នា ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ​កីឡា ឱ្យធ្វើដំណើរទូទាំងទីក្រុងដើម្បីប្រមូលសម្រាំង យ៉ាង​ពេញលេញ៕