លិខិតបោះត្រាវិហារ Tran ចំនួន៤០ហ្មឺនស្លឹកនឹងបានចែកចាយសំរាប់ប្រជាជន

(VOV)_ពិធីបោះត្រា នៅវិហារ Tran(ខេត្ត Nam Dinh ភាគខាងជើង​វៀតណាម)
ឆ្នាំ ២០១៦ បានប្រព្រឹត្តទៅនាថ្ងៃទី២១ កុម្ភះ នៅទីក្រុង Nam Dinh ខេត្ត Nam Dinh។
ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម ​លោក Nguyen Thien
Nhan និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកTran Dai Quang បានអញ្ជើញ
ចូលរួមពិធីនេះ។ ​លោក Vu Tien Hy នៅខេត្ត Thai Binh បានអោយដឹងថា៖

“វិហារ Tran ជាទីកន្លែងដ៏ពិសិដ្ឋ ជាទីកន្លែងកត់សម្គាល់គុណបំណាចរបស់
បណ្ដាស្ដេច Tran ដែលបានកសាងនិងការពារប្រទេសជាតិ។ ដូច្នេះ ប្រជាជនមក
​ទីនេះពេញចិត្តនិងសប្បាយរីករាយណាស់។”

ដើម្បីបំរើប្រជាជននិងភ្ញៀវទេសចរមកចូលរួមពិធី គណៈចាត់តាំងបានរៀប
ចំការចែកចាយលិខិតបានបោះត្រាវិហារ Tran ចំនួន៤០ហ្មឺនសន្លឹក ពីថ្ងៃទី១៥ដល់
ថ្ងៃទី២០ ខែទីមួយតាមច័ន្ទគតិ៕