នៅទីនេះ អ្នកនេសាទបានឃើញតុលាការមួយដោយផ្ទាល់ចាប់ពីការរំលោភបំពាន កិច្ចការជំនុំជំរះ រហូតដល់សាលក្រមរបស់តុលាការ តាមនោះ បាន​យល់ពីបទប្បញ្ញត្តិស្តីពីសកម្មភាព​នេសាទស្របច្បាប់ និងអំពើខុសច្បាប់។ ក្នុងឱកាសនេះ បញ្ជាការដ្ឋាន​តំបន់លេខ៤​ប៉ូលីសសមុទ្រ បានប្រគល់ជូនអ្នកនេសាទឃុំដុងហៃ និងសង្កាត់ហៀបថាញ់ នូវទង់ជាតិ និងអំណោយដ៏មានអត្ថន័យជាច្រើន​។

ទន្ទឹមនឹងនេះ នៅខេត្តឡាំដុង បានបន្តពង្រឹងការគ្រប់គ្រង​កងនាវានេសាទ គ្រប់គ្រងការចូលនិងចេញកំពង់ផែ ហើយ​តាមដានការធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទ ដោយដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវនាវាដែលរំលោភបំពាន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសដើម្បីដក "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC)។ នៅទីស្នាក់ការកណ្តាលនៃក្រុមប្រឹក្សាគ្រប់គ្រងជម្រកព្យុះ - កំពង់ផែនេសាទឡាហ្គី សង្កាត់ភឿកហយ ខេត្តឡាំដុង សកម្មភាពចុះឈ្មោះនិងរាយការណ៍កំណត់ហេតុធ្វើដំណើរកំពុងត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ដោយម្ចាស់ទូក និងប្រធាន​ក្រុមនាវិក​តាមរយៈកម្មវិធីស្មាតហ្វូន។

«ពេលទូកចូលចត យើងចុះទៅរាយការណ៍។ ចំពោះការចេញដំណើរក៏ដូចគ្នានេះដែរ​។ យើងត្រូវបំពេញនីតិវិធីចេញដំណើរ ហើយមុនពេលចេញដំណើរទៅសមុទ្រ យើងបើកកំណត់ហេតុអេឡិចត្រូនិក។ ទាក់ទងនឹងឧបករណ៍តាមដាន​ការធ្វើដំណើរ យើងបានបំពាក់​គ្រប់​គ្រាន់ ហើយរក្សាប្រតិបត្តិការ ២៤/២៤ម៉ោង»​៕​