នេះជាការបញ្ជាក់របស់ឧត្តមនាវីឯក ផាំ មិញ ទួន អនុប្រធានបញ្ជាការកងទ័ពជើងទឹក ក្រសួងការពារប្រទេស ក្នុងបទបង្ហាញ នៅវេទិកាសមុទ្រវៀតណាម ឆ្នាំ២០២៦ ក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការធ្វើសមាហរណកម្មក្នុងការកសាងវៀត ណាមទៅជាប្រទេសខ្លាំងក្លាពីសមុទ្រ" ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែតុលា នៅទីក្រុងហាណូយ។ យោងតាមលោកឧត្តមនាវីឯក ផាម មិញ ទួន ប្រទេសខ្លាំងក្លាពីសមុទ្រ មិនត្រឹមតែត្រូវបានវាស់វែងដោយប្រវែងឆ្នេរសមុទ្រ ឬតំបន់នៃទឹកដីសមុទ្ររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសមត្ថភាព ក្នុងការធ្វើជាម្ចាស់លើសមុទ្រ ម្ចាស់លើបច្ចេកវិទ្យា និងម្ចាស់លើទិន្នន័យផងដែរ។ ដូច្នេះ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទន្ទឹមនេះការពង្រឹងការពារជាតិនិងសន្តិសុខ ក៏ត្រូវតែជំរុញការទូតការពារជាតិផងដែរ៖ “បន្តលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវ និងប្រៀបខ្លាំងពិសេសនៃការទូតការពារជាតិក្នុងទិសដៅសមុទ្រ ដោយផ្តោតលើវិស័យជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការដូចជា៖ ការធានាសន្តិសុខ និងសុវត្ថិភាពសមុទ្រ ការស្វែងរក និងជួយសង្គ្រោះ ជំនួយមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការបណ្តុះបណ្តាលធនធានមនុស្ស ការចែករំលែកព័ត៌មាន...។ តាមរយៈនេះ បង្កើនការជឿជាក់ ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ការពារ និងដោះស្រាយហានិភ័យជម្លោះ បង្កើតនិងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ"។
ដោយយល់ស្របនឹងទស្សនៈដែលថា ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រត្រូវតែភ្ជាប់ទៅនឹងអធិបតេយ្យភាពជាតិ ដូចជាការលើកឡើងពីតំណាងក្រសួងការពារប្រទេស សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ជូ ហួយ ប្រធានសមាគមការពារបរិស្ថានសមុទ្រ អតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានសមុទ្រ និងកោះវៀតណាម បានឲ្យដឹងថា៖ “ភាពម្ចាស់ការសមុទ្រត្រូវតែចាប់ផ្តើមជាមួយនឹងការដោះស្រាយសសរស្តម្ភសំខាន់ៗចំនួនបួន សម្រាប់ប្រទេសវៀតណាមដើម្បីក្លាយជាប្រទេសខ្លាំងក្លាពីសមុទ្រ។ ទីមួយ យើងត្រូវតែខ្លាំងក្លានៅក្នុងស្ថាប័ន។ ទីពីរ យើងត្រូវតែខ្លាំងក្លានៅក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ។ ទីបី យើងត្រូវតែមានសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំ បៃតង និងប្រកបដោយចីរភាព និងទីបួន យើងត្រូវតែរឹងមាំនៅក្នុងការការពារជាតិ និងសន្តិសុខ ដោយធានាការការពារយ៉ាងរឹងមាំនៃអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព យុត្តាធិការ និងម្ចាស់ការលើសមុទ្រ ដែលត្រូវបានកំណត់ថាជាគោលដៅយុទ្ធសាស្ត្រជាតិ”។
យោងតាមសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ជូ ហ៊ុយ ការរៀបចំឡើងវិញនូវលំហសមុទ្រដែលមានខេត្ត និងទីក្រុងឆ្នេរសមុទ្រចំនួន ២១ និងតំបន់ពិសេសចំនួន ១៣ ឆ្លុះបញ្ចាំងពីវិធីត្រិះរិះថ្មីមួយដែលភ្ជាប់យ៉ាងជិតស្និទ្ធនូវការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការការពារជាតិ សន្តិសុខ និងអធិបតេយ្យភាពលើសមុទ្រនិងកោះ។ នេះក៏ជាវិធីសាស្រ្តអភិក្រមយ៉ាងឆាប់ៗនិងដំបូង ដើម្បីធ្វើឲ្យការត្រិះរិះជាយុទ្ធសាស្ត្រនៃសេចក្តីសម្រេចចិត្តលេខ ២០ របស់មជ្ឈិម ស្តីពីទិសដៅសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសវៀតណាមទៅជាប្រទេសខ្លាំងក្លាពីសមុទ្រ និងគោលនយោបាយនៃមហាសន្និបាតលើកទី ១៤ របស់បក្ស៕
