ពិធីលើកដំកើងអាជីវករនិងអង្គភាពអាជីវកម្មដែលរួមដំណើរជាមួយអ្នកកាសែត

(VOVworld)-នាយប់ថ្ងៃទី២៣តុលានៅទីក្រុងហាណូយ សមាគមអ្នកកាសែតវៀត
ណាមរួមសហការជាមួយការសែត Nhan Dan រៀបចំកម្មវិធីសិល្បៈស្តីពី “ការជួបប្រា
ស្រ័យខែតុលា”។​កម្មវិធីនេះបានរៀបចំឡើងសំដៅជ្រើសរើសលើកដំកើងអង្គភាព
អាជីវកម្មចំនួ​ន៣១និងអាជីវករឆ្នើមចំនួន៦រូប។ អ្នកកាសែត Ho Quang Loi អនុប្រធាន
អចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាមបានចាត់ទុកថា៖

“កម្មវិធីនេះជាឱកាសល្អសម្រាប់អ្នកកាសែតនិងអាជីវករជួបប្រាស្រ័យទាក់ទងគ្នា
ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីអ្នកកាសែតនិងអង្គភាពអាជីវកម្មរឹតបន្តឹងកិច្ច
សហប្រតិបត្តិការឲ្យបានច្រើនថែមទៀត។ ហើយសមូហភាពនិងបុគ្គលទទួលបានការ
លើកដំកើងជាអង្គភាពអាជីវកម្មនិងអាជីរករឆ្នើម ដែលបានស្ថាប័នសារព័ត៌មានមជ្ឈឹម
និងតំបន់នានាទូទាំងប្រទេសជ្រើសរើសឧទ្ទេសនាមផងដែរ”។

នៅក្នុងកម្មវិធីនេះដែរ សមាគមអ្នកកាសែតនិងកាសែត Nhan Dan ក៏បានអំពាវ
នាវឲ្យអង្គភាពអាជីវកម្មនិងអាជីវករទូទាំងប្រទេសរួមដៃជួយឧបត្ថម្ភជនរួមជាតិនៅភាគ កណ្តាលវៀតណាមកំពុងរងផល់ប៉ះពាល់ដោយគ្រោះធម្មជាតិទៀតផង៕