លោក Donald Tusk ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាអឺរ៉ុបជាថ្មីម្តងទៀត (VNA)


(VOVworld) – នាថ្ងៃទី​ ៩ មិនា លោក Donald Tusk បានជាប់ឆ្នោតជាប្រធាន
ក្រុមប្រឹក្សាអឺរ៉ុប (EC) ជាថ្មីម្តងទៀតក្នុងការបោះឆ្នោតនៅសន្និសីទកំពូលសហ​
ភាពអឺរ៉ុប (EU) ដោយមានសម្លេងគាំទ្រទាំងស្រុង។​ ថ្លែងមតិនៅទីនេះ លោក
Donald Tusk បានសម្តែងក្តីសង្ឃឹមនឹងខំប្រឹងប្រែងដើម្បី EU អភិវឌ្ឍន៍ល្អប្រសើរ
ថែមទៀត។ នាដើមសម័យប្រជុំ បណ្ដាថ្នាក់ដឹកនាំអឺរ៉ុបបានដំណើរការបោះឆ្នោត
ប្រធាន EC។ លទ្ធផលនៃការបោះឆ្នោតនេះត្រូវបានប្រទេសប៉ូឡូញប្រឆាំង
ជំទាស់។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោកស្រី Beata Szydlo បានប្រកាសថា៖ រដ្ឋាភិបាល
នៃប្រទេសនេះដឹកនាំដោយគណៈបក្សច្បាប់និងយុត្តិធម៌ (PiS) កាន់អំណាចបាន
ចាត់ទុកថា លោក Donald Tusk​ អតីតនាយករដ្ឋមន្ត្រីប៉ូឡូញបានធ្វើ អន្តរាគមន៍
ចូលបញ្ហាផ្ទៃក្នុងប្រទេសជាតិ៕