នៅក្នុងស​ម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ស្មារតីនៃការប្រឡងប្រណាំងត្រូវតែកើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជាក់​ស្តែង​ជារង្វាស់​។ ការប្រឡងប្រណាំងមិនអាច​ជាចលនា​ដែលផ្តោតលើរូបភាព ភាពយោគយល់គ្នា ឬការដេញតាមសមិទ្ធផល​នោះទេ ប៉ុន្តែត្រូវតែផ្សារ​ភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងលទ្ធផលចុងក្រោយ ពោលគឺ​​​បាន​រួមចំណែកអ្វីខ្លះទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការការពារជាតិនិងសន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជន។

«កំណែទម្រង់រដ្ឋបាលក្នុងការងារប្រឡងប្រណាំង និង​កោត​​សរសើរ។ លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាឌីជីថល ជាពិសេសការកែលម្អ​វិធីសាស្រ្តវាយតម្លៃការប្រឡងប្រណាំង ការដាក់ពិន្ទុ និងការពិនិត្យត្រូវតែផ្អែកលើទិន្នន័យពិតប្រាកដ ដំណើរការសត្យានុម័ត និងមានតម្លាភាព។ កាត់បន្ថយនីតិវិធីរដ្ឋបាល និងឯកសារសម្រាប់អង្គភាពមូលដ្ឋាន។ ដំណើរការនេះ ត្រូវតែធានាបាននូវភាពត្រឹមត្រូវ ចំគោលដៅ ចំមនុស្ស និងផ្តោតសំខាន់លើថ្នាក់មូលដ្ឋាន ជាអ្នកដែលបាន​រួម​ចំណែកដោយផ្ទាល់ដល់លទ្ធផល​ចុងក្រោយ​»៕​