ថ្លែងនៅក្នុងកិច្ចប្រជុំ​ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលដូឌីមៀរ ហ្សេលេនស្គី នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងអង់ការ៉ា (ទួរគី)​ លោក​ប្រធានាធិបតី ដូណាល ត្រាំ បានបញ្ជាក់ថា ទាំងរុស្ស៊ី និងអ៊ុយក្រែនមាន​បំណង​ចង់បញ្ចប់សង្គ្រាម ប៉ុន្តែបានចាត់ទុកថា ដំណើរការចរចានៅតែប្រឈមមុខនឹងឧ​បសគ្គជាច្រើន។

រីឯខ្លួន​វិញ ប្រធានាធិបតីអ៊ុយក្រែន លោក​ វ៉ុលដូឌីមៀរ ហ្សេលេនស្គី បានឱ្យដឹងថា​ កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរដើម្បីផ្លាស់ប្តូរ "ព័ត៌មានលម្អិតសំខាន់ៗមួយចំនួន"។ លោកក៏បានសម្តែងទំនុកចិត្តថា សមភាគីអាមេរិក​នឹង​ខិតខំ​ជំរុញឱ្យបញ្ចប់ជម្លោះ ដែលអូសបន្លាយរយៈពេលប្រាំឆ្នាំ។ លោក​ប្រធានាធិបតី វ៉ុលដូឌីមៀរ ហ្សេលេនស្គី បានអំពាវនាវ​ជាយូរមកហើយដល់សហរដ្ឋអាមេរិកឱ្យ​ផ្គត់​ផ្គង់​មីស៊ីលការពារដែនអាកាស Patriot បន្ថែមទៀត ជាប្រភេទ​អាវុធមួយដែលត្រូវបាគេ​ចាត់ទុកថា មានសមត្ថភាពស្ទាក់ចាប់មីស៊ីល​ផ្លោងប្រកប​ដោយ​ប្រសិទ្ធិ​ភាព ដែលអ៊ុយក្រែន​កំ​ពុង​ខ្វះខាត៕​