តាមផែនការ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីនឹងចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួប ៣៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី; មានជំនួបសវនាការ និងធ្វើការជាមួយថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋតាតាស្ថាន; ជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មសេដ្ឋកិច្ចធំៗរបស់រុស្ស៊ី និងចូលរួមសកម្មភាពតភ្ជាប់ការវិនិយោគ និងអាជីវកម្មរវាងប្រទេសទាំងពីរ; ជួបជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាមនៅរុស្ស៊ី។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទៅកាន់សហព័ន្ធរុស្ស៊ី ក្នុងមុខតំណែងថ្មី ដែលបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។ កិច្ចប្រជុំកំពូលនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ពង្រឹងការប្តេជ្ញាចិត្តនយោបាយ បន្តសន្ទុះនៃកិច្ចសហប្រតិបត្តិការនិងការតម្រងទិសជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ីក្នុងដំណាក់កាលខាងមុខ លើសសរស្តម្ភទាំងបី៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌៕
