ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូលវៀតណាម និងស្ថាប័នអគ្គព្រះរាជអាជ្ញាម៉ាឡេស៊ី ក្នុងការចែករំលែកបទពិសោធន៍ជំនាញវិជ្ញាជីវៈ ការពារយុត្តិធម៌ និងសិទ្ធិពលរដ្ឋ; តាមនោះ រួមចំណែកដល់ការបង្កើនប្រសិទ្ធភាពនៃការបង្ការបទល្មើស ធានាសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។

លោកប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរអនុវត្តយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព; រក្សារាល់វេទិកានិងសន្និសីទ ដើម្បីចែករំលែកបទពិសោធន៍វិជ្ជាជីវៈរវាងស្ថាប័នច្បាប់ និងតុលាការនៃប្រទេសទាំងពីរ; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងអាស៊ាន ដោយគាំទ្រដល់ការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយមានប្រសិទ្ធភាព ជាក់ស្តែង និងសមស្របតាម UNCLOS ១៩៨២។

រីឯខ្លួនវិះ អគ្គព្រះរាជអាជ្ញា Tan Sri Mohd Dusuki Mokhtar បានបញ្ជាក់ថា ម៉ាឡេស៊ីតែងតែគាំទ្រ និងរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចបាននូវផលប្រយោជន៍រួម ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងតុលាការរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីតែងតែឱ្យតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រដ្ឋសភាវៀតណាម ក្នុងការលើកកម្ពស់អភិបាលកិច្ចសាធារណៈ និងបង្កើនមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ៕