ពិធីបុណ្យនេះ ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌនៃពិធីបុណ្យផ្កាដាឡាតលើកទី១១ បានប្រមូលផ្តុំសិល្បករក្នុងស្រុក និងអន្តរជាតិល្បីៗជាច្រើន។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ៣០ ខែតុលា លោក ឌិញ វ៉ាន់ ទួន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹម ដុង បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈពិសេសៗ នៅទីក្រុង ដាឡាត មិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយកិត្តិនាម "ទីក្រុងច្នៃប្រឌិតនៃតន្ត្រី" ប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ច ជំរុញកំណើនទេសចរណ៍ និងលើកកម្ពស់រូបភាពក្នុងស្រុកមូលដ្ឋានទៀតផង​។

«យើងទាក់ទាញព្រឹត្តិការណ៍នានា មករៀបចំនៅទីក្រុង ដាឡាត ដើម្បីឱ្យកិត្តនាមដែលមូលដ្ឋានបាន​និង​កំពុង​កសាង នឹងបន្តរក្សា បញ្ជាក់ និងផ្សព្វផ្សាយថែមទៀត​។ ប្រការនេះមិនត្រឹមតែមានអត្ថន័យលើកកម្ពស់ និងអភិវឌ្ឍន៍តម្លៃវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ចទៀត​ផង។ សកម្មភាព និងព្រឹត្តិការណ៍ដូចនេះនឹងរួមចំណែកដល់គោលដៅកំណើនពីរខ្ទង់ តាមការបញ្ជារួមរបស់មជ្ឈិមនិងរបស់ខេត្ត។»

សូមគូសបញ្ជាក់ថា ទីក្រុង ដាឡាត បានចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូក្នុងវិស័យតន្ត្រីក្នុងខែតុលា ឆ្នាំ ២០២៣។ ការរៀបចំពិធីបុណ្យតន្ត្រី jazz វៀតណាមត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការធ្វើឱ្យទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងពង្រឹងទំនាក់ទំនងសិល្បៈអន្តរជាតិកាន់តែច្បាស់លាស់៕