បន្ទាប់១ឆ្នាំដំណើរការអនុវត្តន៍ មានការផ្លាស់ប្តូរវិជ្ជមានជាច្រើនត្រូវបានទទួលស្គាល់។ នៅកម្រិតមជ្ឈិម រចនាសម្ព័ន្ធអង្គការរបស់រដ្ឋាភិបាលត្រូវបានរផបចំពីក្រសួងចំនួន ២២ និងស្ថាប័នកម្រិតស្មើក្រសួងចុះត្រឹម ១៧ ក្រសួង ស្ថាប័នស្មើរក្រសួង។ ចំនួនស្ថាប័នចំណុះរដ្ឋាភិបាលបានថយចុះពី ៨ មកត្រឹម ៥។ អាជ្ញារគ្រប់លំដាប់ថ្នាក់បានអនុវត្តគំរូថ្មីនេះយ៉ាងសកម្ម ដោយធានាបាននូវប្រតិបត្តិការរលូន បម្រើប្រជាជន និងអាជីវកម្ម។

នៅក្នុងមូលដ្ឋាន បច្ចុប្បន្នទូទាំងប្រទេសមានអង្គភាពរដ្ឋបាលកម្រិតខេត្តចំនួន ៣៤ រួមមានខេត្តចំនួន ២៨ និងក្រុងចំនួន ៦; អង្គភាពរដ្ឋបាលកម្រិតឃុំចំនួន ៣.៣២១; និងបានបញ្ឈប់ប្រតិបត្តិការនៅអង្គភាពថ្នាក់ស្រុកចំនួន ៦៩៦។ ទាក់ទងនឹងលទ្ធផលនៃការដំណើរការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅទីក្រុងហាណូយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក ត្រឹន ឌឹក ថាំង បានថ្លែងថា៖ “លទ្ធផលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះបញ្ជាក់ថា ទម្រង់ប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត គឺជាគោលនយោបាយត្រឹមត្រូវ សមស្របទៅនឹងស្ថានភាពជាក់ស្តែង។ ដំបូងឡើយ ទីក្រុងបានបង្កើតវិធីសាស្រ្តអភិបាលកិច្ចថ្មី ដែលមានប្រសិទ្ធភាពជាង កាន់តែខិតជិតប្រជាជនជាង។ ប្រព័ន្ធនយោបាយទីក្រុងកំពុងផ្លាស់ប្តូរវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់ខ្លួនជាបណ្តើរៗ ពីការគ្រប់គ្រងរដ្ឋបាលទៅជាអភិបាលកិច្ចទំនើប; ពីរដ្ឋាភិបាលគ្រប់គ្រងទៅជាអាជ្ញាធរបម្រើនិងស្ថាបនា...”៕