កាលពីថ្ងៃទី ៣ ខែសីហា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអំពាវនាវឱ្យមាន «សកម្មភាពរួមគ្នា» លើសន្តិសុខព្រំដែន បន្ទាប់ពីលំហូរជនអន្តោប្រវេសន៍យ៉ាងច្រើនសន្ធឹកសន្ធាប់បានសម្រុកចូលក្នុង Ceuta ដែលជាទឹកដីក្រៅប្រទេសរបស់អេស្ប៉ាញនៅអាហ្វ្រិកខាងជើង ហើយបង្កឱ្យមានភាពចម្រូងចម្រាស់ជាសាធារណៈរវាងទីក្រុងម៉ាឌ្រីដ និងដៃគូអឺរ៉ុបមួយចំនួន។ នៅក្នុងលិខិតមួយផ្ញើទៅកាន់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ប្រធាន EC បានសង្កត់ធ្ងន់ថា ឧប្បត្តិហេតុនេះបង្ហាញថា សហភាពអឺរ៉ុប (EU) ត្រូវធ្វើបន្ថែមទៀតដើម្បីពង្រឹងសន្តិសុខព្រំដែននៅទីតាំងសំខាន់ៗ។ លោកស្រី Von der Leyen បានបញ្ជាក់ថា ការការពារព្រំដែនខាងក្រៅទាំងអស់របស់សហភាពគឺជាការទទួលខុសត្រូវរួមរបស់អឺរ៉ុប ព្រមទាំងអំពាវនាវឱ្យមាន «ការឃ្លាំមើលយ៉ាងដិតដល់ និងការប្រើប្រាស់របាំងរូបវន្តនៅពេលចាំបាច់»។ លោកស្រី von der Leyen បានជំរុញឱ្យប្លុកនេះ «បង្កើន» កិច្ចខិតខំប្រឹងប្រែងក្នុងវិស័យចំនួន៥៖ ការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់តាំងពីដំបូងទីតាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ; ការពង្រឹងព្រំដែនខាងក្រៅ; ការអនុវត្តប្រព័ន្ធព្រមានជាមុន; ការបង្ក្រាបបណ្តាញរត់ពន្ធ និងបង្កើនការធ្វើមាតុភូមិនិវត្តន៍៕