ថ្នាក់ដឹកនាំនៃអង្គការយូណេស្កូ និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិក បានស្វាគមន៍ចំពោះព្រឹត្តិការណ៍ដ៏សំខាន់នេះ។
នៅលើវេទិកាបណ្តាញសង្គម X អគ្គនាយកអង្គការយូណេស្កូ លោក Khaled El-Enany បានថ្លែងអំណរគុណដល់វៀតណាមដែលបានជំរុញគំនិតផ្តួចផ្តើមនេះ។ លោក Nayef Al-Fayez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកវប្បធម៌ បានផ្ញើសារស្វាគមន៍ចំពោះព្រឹត្តិការណ៍នេះ។ «សូមស្វាគមន៍ការដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសទសវត្សរ៍អន្តរជាតិសម្រាប់វប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ២០២៧-២០៣៦។ ខ្ញុំសូមកោត់សរសើរយ៉ាងកក់ក្តៅចំពោះចក្ខុវិស័យ និងការណែនាំរបស់ វៀតណាម ដែលជួយឱ្យព្រឹត្តិការណ៍ដ៏សំខាន់នេះក្លាយជាការពិត។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសសមាជិកទាំងអស់ដែលបានរួមគ្នា គាំទ្រការប្តេជ្ញាចិត្តនេះ»។
ឯកអគ្គរាជទូត ឡុង កុសល ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការយូណេស្កូ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការផ្តួចផ្តើមសេចក្តីព្រាងសេចក្តីសម្រេចចិត្ត។ កម្ពុជាប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនសមត្ថភាព ផ្តល់ជំនួយបច្ចេកទេស ចែករំលែកចំណេះដឹង និងពង្រឹងភាពជាដៃគូ៕
