មហោស្រពកាហ្វេ Buon Me Thuot លើកទី៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ
(រូបភាពោះ VOV)

(VOVworld)-នាយប់ថ្ងៃទី១៣មិនានៅខេត្ត Dak Lak បានប្រព្រឹត្តទៅពិធីបិទមហោ
ស្រពកាហ្វេ Buon Ma Thuot លើកទី៦និងមហោស្រពគងឃ្មោះ Tay Nguyen ឆ្នាំ
២០១៧។ ដោយមានចំណុចថ្មីច្រើននោះ មហោស្រពទាំងពីរនេះបានក្លាយទៅជា
ពិធីបុណ្យធំៗរបស់ជនរួមជាតិនៃបណ្តាជនជាតិនៅខេត្ត Dak Lak និយាយដោយ
ឡែកនិងខេត្ត Tay Nguyen និយាយរួម។ មហោស្រពឆ្នាំនេះបានទាក់ទាញការចូល
រួមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង២ម៉ឺននាក់។​ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨
រហូដល់ថ្ងៃទី១៣មិនានៅទីក្រុង Buon Ma Thuot និងស្រុកមួយចំនួននៃខេត្ត Dak
Lak មហោស្រពបានរួមចំណែកផ្សព្វផ្សាយនិងលើកកំពស់តម្លៃរបស់ពាណិជ្ជសញ្ញា
កាហ្វេ Buon Ma Thuot។ ទន្ទឹមនឹងរូបភាពកាហ្វេនោះ ខេត្ត Dak Lak ក៏បានប្តេជ្ញា
អភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនឲ្យផ្សាភ្ជាប់ជាមួយអត្តសញ្ញាណវិសេស
វិសាលនៃបរិយាកាសវប្បធម៌គងឃ្មោះ Tay Nguyen ផងដែរ៕