ចាប់ពីថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០២៦ នៅ​វិមានឯករាជ្យក្នុង​ទីក្រុងហូជីមិញ តាមរយៈបច្ចេកវិទ្យាការពិតនិម្មិត សាធារណជននឹងត្រូវបានត្រឡប់មក​​ទីលានបាឌីញ ដើម្បីស្តាប់លោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យ​វៀតណាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។

តាមរយៈបច្ចេកវិទ្យាការពិតនិម្មិត (VR) អ្នកចូលរួមនឹងមានអារម្មណ៍ដូចជាពួកគេកំពុង​ឈរនៅទីលានបាឌីញ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដោយ​រួមជាមួយហ្វូងមនុស្សដែលកំពុងសម្លឹងមើលវេទិកា ដើម្បីស្តាប់លោកប្រធានហូជីមិញ អានសេចក្តីប្រកាសឯករាជ្យ និងទទួលអារម្មណ៍ពីបរិយាកាសសប្បាយរីករាយរបស់ប្រជាជនរាប់ម៉ឺននាក់ នាថ្ងៃដំបូងដែលបានក្លាយជាប្រជាពលរដ្ឋនៃប្រទេសឯករាជ្យ​មួ​យ​។​

ក្រោមការដឹកនាំរបស់វិទ្យុសំឡេងវៀតណាម (VOV) កាសែតអនឡាញ VTC News សម្របសម្រួលជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិង​ទូរគមនាគមន៍ CDIT នៃវិទ្យាស្ថានប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធី "វិលត្រឡប់ទៅកាន់​ពេលវេលាដ៏ពិសិដ្ឋ" ក្នុងឱកាសរំលឹកខួបលើកទី ៨១ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៦) និងទិវាបុណ្យ​ជាតិទី ២ ខែកញ្ញា និងរំលឹក​ខួប៥០ឆ្នាំ ទិវាដែលទីក្រុងសៃហ្គន - យ៉ាឌិញ ត្រូវបានដាក់​ឈ្មោះតាម​លោក​ប្រធានហូជីមិញ (២ កក្កដា ១៩៧៦ - ២ កក្កដា ២០២៦)។

ដោយបង្ហាញមុខ​សាធារណៈជន​ក្នុងឱកាសរំលឹក​ខួប​លើកទី ៨០ ទិវាបុណ្យ​ជាតិ​ក្នុង​​ឆ្នាំ២០២៥ កម្មវិធី "វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ" បានបង្កើតភាព ទាក់ទាញ​យ៉ាងខ្លាំងនៅក្នុងទីក្រុងហាណូយ ដោយមានអ្នកចូលរួមជាង ៣៥.០០០នាក់។ បន្ទាប់នោះ កម្មវិធីបាន​បន្តប្រព្រឹត្តទៅនៅ​ខេត្តក្វាងនិញក្នុងខែកញ្ញា ឆ្នាំ ២០២៥។

ចាប់ពីថ្ងៃទី ១៧-១៩ ខែឧសភា ឆ្នាំ ២០២៦ នៅតំបន់​កេរ្តិ៍ដំណែល​ជាតិពិសេស គីម​លៀន (ខេត្ត​ង៉េអាន) មាន​ប្រជាជននិងអ្នកទេសចរជាង ៣.០០០ នាក់បានចូលរួមទទួល​បទពិសោធន៍ដ៏រំជួលចិត្តនេះ។

ចាប់ពីថ្ងៃទី ១៩-២១ ខែសីហា ឆ្នាំ ២០២៦ វិមានឯករាជ្យ ក្នុងទីក្រុងហូជីមិញ នឹងក្លាយជាគោលដៅបន្ទាប់នៃកម្មវិធី "វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ"។ កម្មវិធីនេះត្រូវបានរំពឹងថានឹងបម្រើអ្នកទស្សនាប្រហែល ១០.០០០ នាក់ដែល​មក​ទស្សនា និង​ទទួល​បទពិសោធន៍៕​