ជាមួយនឹងជួរវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដែលមានបទពិសោធន៍ជាង ៤០០ នាក់ ដែលបានបញ្ជូនពីមន្ទីរពេទ្យទីក្រុងហាណូយ រួមជាមួយនឹងប្រព័ន្ធឧបករណ៍ទំនើបៗ មន្ទីរពេទ្យនេះត្រូវបានគេរំពឹងថា នឹងរួមចំណែកកាត់បន្ថយបន្ទុកលើមន្ទីរពេទ្យថ្នាក់លើ ព្រមទាំងនាំយកសេវាសុខាភិបាលបច្ចេកវិទ្យាខ្ពស់ឱ្យកាន់តែខិតជិតប្រជាជននៅតំបន់ដីសណ្តទន្លេក្រហមភាគខាងត្បូង និងខេត្តជិតខាងនានា។

នៅក្នុងដំណាក់កាលដំបូង មន្ទីរពេទ្យមិត្តភាពវៀតឌឹក សាខាក្នុងខេត្តនិញប៊ិញ នឹងដំណើរការគ្រែអ្នកជំងឺប្រហែល ៣០០ ទៅ ៣៣០ និងបន្ទប់វះកាត់ទំនើបចំនួន ១២ បន្ទប់។ លោកសាស្ត្រាចារ្យរង វេជ្ជបណ្ឌិត យឿង ឌឹកហ៊ុង នាយកមន្ទីរពេទ្យមិត្តភាពវៀតឌឹក បានបញ្ជាក់ថា៖

«ខ្ញុំជឿជាក់ថា គុណភាពនៃសេវាសុខាភិបាលនៅមន្ទីរពេទ្យវៀតដឹក សាខានិញប៊ិញ គឺល្អជាងនៅមន្ទីរពេទ្យហាណូយទៅទៀត។ ឧបករណ៍នៅទីនេះគឺជំនាន់ថ្មី និងទំនើបជាងនៅមន្ទីរពេទ្យហាណូយ ហើយត្រូវបានដំណើរការដោយជួរវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដែលមានបទពិសោធន៍ច្រើនឆ្នាំពីមន្ទីរពេទ្យហាណូយ»។

មន្ទីរពេទ្យមិត្តភាពវៀតឌឹក សាខានៅនិញប៊ិញ ត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៥ ជាមួយនឹងការវិនិយោគសរុបប្រមាណ ១៩០ លានដុល្លារអាមេរិក ដែលមានសមត្ថភាពផ្ទុកគ្រែចំនួន ១.០០០៕