កម្មវិធីនេះ បានចាប់ផ្តើមជាមួយនឹងពិធី​បង្ហូតទង់ជាតិដ៏ឧឡារិក។ នៅពេលដែល​ទង់ជាតិត្រូវបាន​បង្ហូត​លើកឡើង គណៈប្រតិភូ សិល្បករ និងអ្នកទស្សនាបានរួម​គ្នា​ច្រៀងបទ "Tien Quan Ca"។

ថ្លែងនៅក្នុងកម្មវិធីនេះ លោក ឡេ ក្វឹកមិញ និពន្ធនាយកនៃកាសែត Nhan Dan អនុប្រធាននាយកដ្ឋានឃោសនាការមជ្ឈិម និងជាប្រធានសមាគមអ្នកកាសែតវៀតណាម បានសង្កត់ធ្ងន់ថា៖ «​យើងកំពុងខិតជិតដល់ព្រឹត្តិការណ៍ដ៏ពិសិដ្ឋ​នោះគឺ ខួប ១០០ ឆ្នាំនៃទិវាបង្កើត​បក្សនៅឆ្នាំ ២០៣០ និងខួប ១០០ ឆ្នាំនៃទិវាបង្កើតប្រទេសជាតិនៅ​ឆ្នាំ ២០៤៥។ ដំណើរខាងមុខនៅតែមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែយើងប្រាកដជានឹងយកឈ្នះទាំងស្រុង ពិព្រោះយើងមានចំណុចពិសេសមួយ នោះគឺ៖ មាតុភូមិនៅក្នុងបេះដូងរបស់មនុស្សគ្រប់រូប។ ស្មារតីនោះក៏ជាអារម្មណ៍​ស្នូលនៃកម្មវិធីសិល្បៈនាថ្ងៃនេះផងដែរ។ ចាប់ពីអតីតកាលដ៏រុងរឿង នៃដំណើរការត​ស៊ូ​ដ​ណ្តើមឯករាជ្យ និងបង្រួបបង្រួមប្រទេសជាតិ ជំនឿទុកចិត្តយ៉ាងមុតមាំចំពោះបក្សនិងលោក​ប្រធានហូជីមិញ រហូតដល់មោទនភាព ឆន្ទៈលះបង់ និងសេចក្តីប្រាថ្នាក​សា​ងអនាគត។ តន្ត្រី និងបច្ចេកវិទ្យាសម្តែង​ទំនើបរួមបញ្ចូល​គ្នា ដើម្បីបង្ហាញពីសាច់រឿងអំពីមាតុភូមិដែល​ត្រូវបានថែរក្សាដោយការលះបង់ ត្រូវបានកសាងដោយកម្លាំង​ពលកម្ម និងតែងតែថិតថេរជានិច្ច​នៅក្នុងបេះដូងរបស់ប្រជាជនវៀតណាមគ្រប់រូប​។»​​

កម្មវិធីនេះមានបីវគ្គ៖ "មាតុភូមិរួបរួមគ្នា​" "ពណ៌ក្រហមនៃមោទនភាព" និង "មាតុភូមិនៅក្នុងបេះ​ដួងចិត្ត" ដែល​បង្ហាញឡើងវិញនូវដំណើរនៃការតស៊ូដើម្បីឯករាជ្យភាព និងការបង្រួបបង្រួម​ប្រទេស​ជាតិ ហើយបង្ហាញពីសេចក្តីប្រាថ្នា​ដើម្បីសន្តិភាព ការអភិវឌ្ឍ និងឈាន​ឡើងនៅក្នុងយុគសម័យថ្មីតាមរយៈបទចម្រៀងដ៏អមតៈ និងស្នាដៃសហសម័យដ៏គួរឱ្យទាក់ទាញ​ជាច្រើន។ ទន្ទឹមនឹងនោះ គឺក្បួនដង្ហែរ​ព្យុហយាត្រា​របស់កម្លាំង​កងទ័ព នគរបាល កងឈ្លបស្ត្រីនៃ​ភាគខាងត្បូង និងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលរួមចំណែកដល់បរិយាកាសសិល្បៈដ៏ឧឡារិក ប៉ុន្តែនៅតែជិតស្និត​ជាមួយ​សាធារណៈជន​៕​