ព្រឹត្តិការណ៍នេះបានទាក់ទាញក្រុមចូលរួមចំនួន ៦៦៦ ក្រុមមកពីប្រទេសចំនួន ១៦ នៅទូទាំងទ្វីបទាំង ៦ ដោយមានមនុស្សយន្តជាង ២.០០០ ចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសារចំនួន ៥១ និងមានការប្រកួតចំនួន ១.៣០១ លើក។ ចំនួនក្រុមចូលរួមសរុបបានកើនឡើង ១៣៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយចំនួនមនុស្សយន្តបានកើនឡើងជិត ៤ ដង។
នៅឆ្នាំនេះ គណៈរៀបចំបានបន្ថែមវិញ្ញាសារប្រកួតប្រជែងដែលមានកម្រិតធន់ទ្រាំខ្ពស់ ដូចជា លោតចម្ងាយ លើកទម្ងន់ ទាញព្រ័ត្រ និងវាយកូនបាល់លើតុ ដែលទាំងអស់នេះជាការធ្វើតេស្តយ៉ាងខ្លាំងក្លាលើរចនាសម្ព័ន្ធ និងសមាសធាតុស្នូលរបស់មនុស្សយន្ត។
ការប្រកួតប្រជែងនាឆ្នាំនេះ ក៏បានពង្រីកវិសាលភាពប្រកួតទៅកាន់បរិស្ថានជាក់ស្តែង ដូចជា៖ ឧស្សាហកម្ម សណ្ឋាគារ ផ្ទះសម្បែង និងភស្តុភារកម្ម។ ក្រៅពីនេះ ការប្រកួតពិសេសៗក៏ត្រូវបានបង្កើតឡើងដើម្បីពិនិត្យមើលភាពប៉ិនប្រសប់ ដូចជា៖ ការដំឡើង និងផ្ទេរផ្ទុកទំនិញ ការបោសសំអាតផ្ទះ ការពន្លត់អគ្គិភ័យ និងការបែងចែកប្រភេទសៀវភៅ; ការថ្លឹងម្សៅ ការរើសសណ្តែក និងការបើកដប ដើម្បីពិនិត្យមើលភាពប៉ិនប្រសប់នៃចុងម្រាមដៃ ចក្ខុវិស័យ សមត្ថភាពកាន់ឱ្យណែន និងការអនុវត្តបានយ៉ាងត្រឹមត្រូវ៕
