មតិថ្មីជាច្រើនស្ដីអំពីការបង្កើនកិច្ចសហប្រតិបត្តិការ APEC ឆ្នាំ ២០១៧

(VOV)_នារសៀលថ្ងៃទី៨ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកិច្ចប្រជុំ​ពិភាក្សា
ក្នុងក្របខ័ណ្ឌសន្និសីទស្តីអំពីបណ្ដាអាទិភាព ក្នុងឆ្នាំ APEC ២០១៧។ ថ្លែងមតិនៅទីនេះ
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ប្រធានបណ្ដាមន្ត្រីជាន់ខ្ពស់
(SOM) APEC ២០១៧ បានវាយតំលៃខ្ពស់ ចំពោះ​មតិនានារបស់បណ្ដាសមាជិក​ បាន
បើកចេញទិសដៅសហប្រតិបត្តិការរបស់ APEC ប្រកបដោយប្រសិទ្ធិភាព និងជាក់
ស្ដែងថែមទៀត នាពេលខាងមុខ។ ​ប្រធានបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) APEC ២០១៧
បានថ្លែងអំណរគុណការជួយ​ឧបត្ថម្ភរបស់សមាជិក ក៏ដូចជាអង្គការអន្តរជាតិ និងតំ
បន់ចំពោះដំណើការធ្វើ​សមាហរណកម្មអន្តរជាតិ និងចូលរួម APEC របស់វៀតណាមក្នុង
រយៈពេលកន្លងទៅ៕