នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ក្នុងកិច្ចសន្ទនាក្រោមប្រធានបទ «កំណត់ទីតាំងរបស់វៀតណាមក្នុងអនាគតសកល» ជាផ្នែកមួយនៃសម័យប្រជុំពេញអង្គកម្រិតខ្ពស់ នៃវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហូជីមិញ។​

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឱ្យដឹងថា ដោយប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយសកលនាបច្ចុប្បន្ន វៀតណាមបានម្ចាស់ការកំណត់ និងប្រឈមមុខនឹងបញ្ហាសាកល្បង ហើយបានរៀបចំគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដោយប្តេជ្ញា​នាំវៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី​។

«យើងកំណត់ថា ស្វ័យភាពមិនមានន័យថា ការបិទជិតនោះទេ ប៉ុន្តែស្វ័យភាពគឺជាការលើកកម្ពស់សមត្ថភាព​ស្វ័យ​សម្រេច ពង្រីកបរិយាកាសអភិវឌ្ឍន៍ តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិ​ប្រកបដោយភាពម្ចាស់ការ ស៊ីជម្រៅ និងប្រសិទ្ធភាព​។ វៀតណាមនឹងបន្តធ្វើពិពិធកម្មទីផ្សារ ដៃគូ ដើមទុន បច្ចេកវិទ្យា ថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់; ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមមានស្រាប់ និងពង្រឹងទំនាក់ទំនង​ប្រកបដោយតុល្យភាព ស្ថិរភាព និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយដៃគូនានា ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគី​។ ទំនាក់ទំនងការបរទេសបើកចំហ នឹងជួយឱ្យវៀតណាម​បែងចែកហានិភ័យ បន្តទាញយកធនធានពីខាងក្រៅ រក្សាបណ្តាញសហប្រតិបត្តិការ​នៅពេលដែលស្ថានភាពអន្តរជាតិមានការប្រែប្រួល តាមនោះ បង្កើនភាពធន់ និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ»។

​ដោយចែករំលែកអំពី​ចក្ខុវិស័យសម្រាប់អនាគត លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឱ្យដឹងថាំ វៀតណាមមានបំណងចង់​កំណត់តួនាទីរបស់ខ្លួន​ជាបណ្ដើរៗនៅក្នុង​រចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកថ្មី និងនិន្នាការអភិវឌ្ឍន៍​នាបច្ចុប្បន្ន៕​