(VOVworld)-ក្នុងក្របខ័ណ្ឌចូលរួមបណ្តាសកម្មភាពនៅសន្និសីទប្រចាំនៃវេទិកា
សេដ្ឋកិច្ចពិភពលោក (WEF) នៅក្រុង Davos ប្រទេសស្វីស នាព្រឹកថ្ងៃទី១៩មករា
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានធនា
គារពិភពលោក (WB) លោក Jim Yong Kim អគ្គនាយកអង្គការពាណិជ្ជកម្មពិភព
លោក (WTO) លោក​ Roberto Azevedo និងប្រធានសម្ព័ម្ធក្រុមហ៊ុន Alibaba លោក
Jack Ma ។ នៅក្នុងជំនួបជាមួយប្រធាន WB លោក Nguyen Xuan Phuc បាន វាយ
តម្លៃខ្ពស់ចំពោះតួនាទីសំខាន់និងការរួមចំណែកយ៉ាងសកម្មរបស់ WB ក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាម។​រីឯខ្លួនវិញ ប្រធាន WB លោក Jim Yong
Kim បានអះអាងថា WB បន្តជួយឧបត្ថម្ភវៀតណាមសម្រេចរាល់គោលដៅដែល
បានដាក់ចេញនាពេលខាងមុខ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភព លោក (WTO) លោក Roberto Azevedo


ក្នុងជំនួបជាមួយប្រធាន WTO លោក Nguyen Xuan Phuc បានស្នើឲ្យ WTO
ជួយឧបត្ថម្ភវៀតណាមបណ្តុះបណ្តាលនិងលើកកំពស់សមត្ថភាពក្នុងការអនុវត្តរាល់
កិច្ចព្រមព្រៀងរបស់ WTOផងដែរ។

រីឯក្នុងជំនួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Alibaba វិញ លោក Nguyen Xuan
Phuc បានវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុន Alibaba និងបុគ្គលលោក Jack Ma
ដែលជាគំរូមួយអំពីការចាប់ផ្តើមអាជីពសម្រាប់អង្គភាពអាជីវកម្មនានានៅវៀតណាម
ព្រមទាំងស្នើឲ្យលោក Jack Ma ធ្វើការស្វែងរកឱកាសសហប្រតិបត្តិការនិងវិនិយោគ
និងចែករំលែកបទពិសោធន៍នៃការចាប់ផ្តើមអាជីពជាមួយបណ្តាអង្គភាពអាជីវកម្ម
វៀតណាមផងដែរ៕