នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Takashi Oyamada អគ្គនាយកធនាគារ The Bank of Tokyo Mitsubishi-UFJ (BTMU) ជប៉ុន

(VOVworld)-នារសៀលថ្ងៃទី១៥កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Takashi
Oyamada អគ្គនាយកធនាគារ The Bank of Tokyo Mitsubishi-UFJ (BTMU) ជប៉ុន
ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួប នេះ លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម កំពុងខិតខំប្រឹងប្រែងកែ
លំអរបរិយាកាសវិនិយោគសំដៅទាក់ទាញវិនិយោគិនបរ ទេសឲ្យបានច្រើនថែមទៀត
ក្នុងនោះមានវិនិយោគិនជប៉ុនផងដែរ។ លោក​ Nguyen Xuan Phuc បានគូសបញ្ជាក់ថា
អង្គភាពអាជីវកម្មនានារបស់វៀតណាមជានិច្ចកាល មានបំណងសហប្រតិបត្តិការ
ជាមួយអង្គភាពអាជីវកម្មរបស់ជប៉ុនដើម្បីរៀន សូត្របទពិសោធន៍អំពីការគ្រប់គ្រង
ក៏ដូចជាការផលិតកម្ម។

ក្នុងជំនួបជាមួយលោកស្រី Sun Yafang ប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei របស់
ចិន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា Huawei នឹងជម្រុញ
កិច្ចសហប្រតិបត្តិការជាមួយសហគ្រាសនានានៅវៀតណាម។ ហើយរដ្ឋាភិបាល
វៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការទាំងអស់នេះ
នាពេលខាងមុខ។រីឯប្រមុខ Huawei វិញក៏បានសន្យាធានាសុវត្ថិភាពលើបណ្តាញ
អ៊ិនធ្វើណែតសម្រាប់ផលិតផលរបស់ Huawei នៅទីផ្សារវៀតណាមផងដែរ៕