(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)
Davos នារសៀលថ្ងៃទី១៩ខែមករា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅ ក្នុង
បណ្តាសម័យពិភាគ្សានិងជួបសន្ទនាជាមួយថ្នាក់ដឹកនាំមួយចំនួនដែលចូល
រួមក្នុងសន្និសីទ WEF លើកនេះផងដែរ។

នាយករដ្ឋមន្ត្រូរដ្ឋាភិបាល​លោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធាន WEF លោក Klaus Schwab


អញ្ជើញចូលរួមក្នុងសម័យពិភាគ្សាស្តីពី “អ្នកដឹកនាំម្ចាស់ការនិងមានការ
ទទួលខុសត្រូវក្នុងពិភពលោកពហុបែបមួយ” នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវមានការទទួលខុសត្រូវចំពោះ
សន្តិភាព ស្ថិរភាពលើពិភពលោកនិងតំបន់។

អញ្ជើញថ្លែងមតិក្នុងសម័យពិភាគ្សាស្តីពី “យថាទស្សន៍អាស៊ានបន្ទាប់ពី
រយៈពេល៥០ឆ្នាំបង្កើតនិងរីកធំធាត់” លោក Nguyen Xuan Phuc បានវាយតម្លៃ
ខ្ពស់គោលនយោបាយស្រុះចិត្តគំនិតនានានិង “វិធីសាស្រ្តអាស៊ាន”បង្កើតឡើង
អត្តសញ្ញាណរបស់អាស៊ាន។ លោកបានអះអាងថា វៀតណាមមានការរួម
ចំណែកសំខាន់និងមានការទទួលខុសត្រូវទៅក្នុងការពង្រឹងសាមគ្គីភាពនិងភាព
សម្របសម្រួលក្នុងអាស៊ាន ជាពិសេសរួមជាមួយប្រទេសអាស៊ាននានាកសាង
សហគមន៍អាស៊ានកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងជំនួបសន្ទនាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Antonio Guterres លោក Nguyen Xuan Phuc បានអះអាងថា វៀត
ណាមបន្តម្ចាស់ការនិងមានការរួមចំណែកសកម្មប្រកបដោយប្រសិទ្ធភាពចំពោះ
រាល់បញ្ហាសំខាន់របស់អង្គការសហប្រជាជាតិ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជួបជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខពិភពលោកមួយចំនួន


ក្នុងការជួបជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខពិភពលោកមួយចំនួន នាយករដ្ឋ
មន្ត្រី លោក Nguyen Xuan Phuc បានសម្តែងគោលបំណងចងឲ្យសម្ព័ន្ធក្រុម
ហ៊ុនទាំងអស់ស្វែងរកឱកាសនិងបើកទូលាយសកម្មភាពវិនិយោគនៅវៀតណាម
។ នាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា វៀតណាមកំពុងអនុវត្តយ៉ាងមឹងមាត់នូវ
វិធានការកែលំអបរិយាកាសវិនិយោគសម្រាប់អង្គភាពអាជីវកម្មនានាធ្វើអាជីវកម្ម
វិនិយោគនៅវៀតណាមផងដែរ៕