នាយករដ្ឋមន្ត្រី Nguyen Tan Dung បញ្ជាណែនាំផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទអនុវត្តភារកិច្ចឆ្នាំ២០១៦

(VOV)_នាព្រឹកថ្ងៃទី៥មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ជើញចូលរួម និងថ្លែងមតិបញ្ជាណែនាំនៅ​សន្និ
សីទបូកសរុបការងារឆ្នាំ ២០១៥ និងអនុវត្តភារកិច្ចក្នុងឆ្នាំ ២០១៦ និងផែនការ​៥ឆ្នាំ ២០១៦-២០២០ របស់ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung បានថ្លែងថា៖

“ ចាប់ផ្តើមដំណាក់កាលផ្លាស់ប្តូរថ្មី សេដ្ឋកិច្ចទីផ្សារ ត្រូវធ្វើសមាហរណកម្ម​
ត្រូវប្រកួតប្រជែង បានជាយើងត្រូវផ្លា់ស់ប្តូរថ្មី។ ខ្ញុំចាត់ទុកនេះគឺជាភារកិច្ចស្នូល
​របស់ផ្នែកកសិកម្ម។ ថ្នាក់ដឹកនាំក្រសួងត្រូវធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីក្នុងឆ្នាំ
២០១៦​ និង៥ឆ្នាំខាងមុខនេះ មានការផ្លាស់ប្តូរថ្មីលេចធ្លោក្នុងវិស័យកសិកម្មនិង​
រុក្ខកម្ម។”