នាយករដ្ឋមន្ត្រីជប៉ុនសម្ដែងគោលបំណងជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង

(VOV)_នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្ដែងគោលបំណង​
រៀបចំការជួបប្រាស្រ័យជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Guen
Hye នៅ​ខាងក្រៅសន្និសីទកំពូលត្រីភាគី ជាមួយចិន គ្រោងនឹងប្រព្រឹត្តទៅចុងខែ
តុលា​ខាងមុខនេះ។ ប្រសិនបើប្រព្រឹត្តទៅ នេះគឺជាជំនួបជាផ្លូវការដើមដំបូង រវាង
ថ្នាក់​ដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ចាប់ពីពេល លោក Shinzo Abe ឡើងកាន់អំ
ណាច​ នាឆ្នាំ ២០១២ និងលោកស្រី Park Guen Hye ឡើងកាន់អំណាចនាឆ្នាំ ​
២០១៣ ​ក្នុងសភាពការណ៍ទំនាក់ទំនងរវាង​ប្រទេសទាំងពីរដ៏តានតឹងដោយ
សារ​ជំលោះដែនដី និងបញ្ហាប្រវត្តិសាស្ត្រក្នុងសម័យកាលសង្គ្រាម៕