លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ក្នុងការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរហូតដល់ឆ្នាំ ២០៣០ និង ២០៤៥។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖ “យើងត្រូវបណ្តុះសេចក្តីប្រាថ្នាដ៏អស្ចារ្យ និងធ្វើឱ្យប្រសើរឡើងនូវខ្លួនឯង។ សហគ្រាសខ្នាតតូចត្រូវខិតខំក្លាយជាសហគ្រាសធន់តូច សហគ្រាសធន់តូចល្អិតត្រូវតែរីកចម្រើនទៅជាសហគ្រាសធន់មធ្យម ហើយសហគ្រាសធុនមធ្យមត្រូវតែមានសេចក្តីប្រាថ្នាចង់ក្លាយជាសហគ្រាសធំ និងពង្រីកខ្លួនក្នុងតំបន់ និងអន្តរជាតិ។ គោលនយោបាយរបស់រដ្ឋ និងការគាំទ្រពីសមាគមគឺមានសារៈសំខាន់ ប៉ុន្តែមិនអាចជំនួសការខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់សហគមន៍អាជីវកម្មបានទេ។ ត្រូវយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងគុណភាពធនធានមនុស្ស ទៅជាកម្លាំងចលករក្នុងការបង្កើនផលិតភាព ការរៀបចំរចនាសម្ព័ន្ធឡើងវិញប្រកបដោយភាពសកម្ម បង្កើនសមត្ថភាពគ្រប់គ្រង ធានាតម្លាភាពហិរញ្ញវត្ថុ ធ្វើស្តង់ដារដំណើរការ កសាងម៉ាកយីហោ និងគ្រប់គ្រងហានិភ័យ”។

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានបញ្ជាក់ម្តងទៀតថា រដ្ឋាភិបាលនឹងតែងតែអមដំណើរ ការពារសិទ្ធិស្របច្បាប់ និងបង្កើតបរិយាកាសវិនិយោគស្មើភាព និងមានតម្លាភាព ដើម្បីគាំទ្រសហគមន៍អាជីវកម្មក្នុងការជំនះការលំបាក និងសម្រេចបាននូវរបកគំហើញក្នុងមាគ៌ាអភិវឌ្ឍន៍ថ្មី៕