នៅអគាររំលឹកវិញ្ញាណក្ខន្ធលោក​ប្រធាន​ហូជីមិញ នៅកេរ្ត៍ដំណែលប្រវត្តិសាស្ត្រភ្នំ E2 ក្នុងទីក្រុងឌៀនបៀនភូ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូបានអុជធូបដោយគោរព ដើម្បីបង្ហាញពីការដឹងគុណដ៏ធំធេងចំពោះលោកប្រធានហូជីមិញ ដែលជាថ្នាក់ដឹកនាំដ័មហិមារ របស់បក្ស និងប្រទេសជាតិ។

នៅព្រឹកនេះផងដែរ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញអុជធូបឧទ្ទិស​ដល់វីរយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី​នៅ​សមរភូមិឌៀនបៀនភូ និងឈាបនដ្ឋានយុទ្ធជនពលី A១ ក្នុងទីក្រុងឌៀនបៀនភូ៕