(VOVworld)-នាយប់ថ្ងៃទី៥តុលា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin
Netanyahu បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសន្ដិសុខបន្ទាន់ តាមសំណើររបស់
ក្រុម ស្ដាំនិយម ក្នុងកាលៈទេសៈដែលនាពេលថ្មីៗនេះ បានកើតមានឡើងការ វាយប្រហារដោយអំពើហឹង្សាជាច្រើនតម្រង់ទៅលើជនអ៊ីស្រាអ៊ែល។ ដោយ
ទទួលស្គាល់ថា ការរាំងស្កាត់រលកអំពើហឹង្សាជាភារកិច្ចលំបាកដែរ ប៉ុន្តែរដ្ឋាភិ
បាលអ៊ីស្រា អ៊ែលបានសន្យាថា នឹងអនុវត្តរាល់វិធានការចាំបាច់ដើម្បីធានា
សន្តិសុខសម្រាប់ ប្រជាជន។ តាមនោះ កងទ័ពអ៊ីស្រាអ៊ែលបានបញ្ចូន កង
វរសេនាតូចចំនួន៤ ទៅ កាន់តំបន់ Judea និង Samaria ពុំនោះសោធ ប៉ូលីសរាប់
ពាន់នាក់ក៏ត្រូវបានដាក់ ពង្រាយនៅJerusalem សំដៅស្ថិរភាពស្ថានភាពនៅទីនេះ។ លើសពីនេះទៅទៀត រដ្ឋាភិបាលអ៊ីស្រាអ៊ែលក៏បានស្នើរឲ្យជម្រុញសកម្មភាព
កសាងទីប្រជុំជនហ្ស៊ីព ប៉ុន្តែនេះជាប្រធានបទបង្កភាពចម្រូងចម្រាស់ ដោយសា
អាចជួបប្រទះនឹងប្រតិ កម្មអវិជ្ជមានពីសហគមអន្តរជាតិផងដែរ៕
នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលសន្យារុញ្ញថយក្រោយរលកអំពើហឹង្សា
(VOVworld)-នាយប់ថ្ងៃទី៥តុលា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសន្ដិសុខបន្ទាន់
