នៅក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យ​សម្រេច​ជាបន្ទាន់នូ​វសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្ត​សម្រាប់ដាក់ជូនសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦ នៅខែតុលាខាងមុខ​។ តាម​ផែនការ រដ្ឋាភិបាលនឹងដាក់ជូន​សេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្ត​ចំនួន ៤៥ ដោយផ្តោតលើវិស័យដែលនៅ​មានឧបសគ្គជាច្រើនដូចជា៖ ថវិកា ការវិនិយោគ ពន្ធ ដីធ្លី លំនៅដ្ឋាន អចលនទ្រព្យ និងការរៀបចំភ្នាក់ងារស៊ើបអង្កេតព្រហ្មទណ្ឌ។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាមានភាពបន្ទាន់ក៏ដោយ ការងារនីតិបញ្ញត្តិ​ត្រូវតែហ្មត់ចត់ ស្របគ្នា និងអាចធ្វើទៅបាន; ​ផ្តោតលើការលុបបំបាត់ឧបសគ្គ ការដោះសោធនធាន ការបង្កើតឱកាសអភិវឌ្ឍន៍ថ្មី និងការលុបបំបាត់ភាពលំអៀង និងផលប្រយោជន៍ជាក្រុម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកសាងច្បាប់សម្រាប់តែបញ្ហាដែលច្បាស់លាស់ និងត្រូវបានផ្ទៀងផ្ទាត់ដោយការអនុវត្តជាក់ស្តែងប៉ុណ្ណោះ; មិន​បង្កើត​យន្តការ "សុំ - ឱ្យ" ; កាត់បន្ថយលក្ខខណ្ឌអាជីវកម្ម និងថ្លៃដើមអនុលោម; មិនរុញច្រានការលំបាកទៅលើប្រជាជន និងអាជីវកម្មឡើយ។ ឯកសារណែនាំត្រូវតែរៀបចំក្នុងពេលដំណាលគ្នា និងចេញផ្សាយ​យ៉ាងទាន់ពេលវេលា; ការ​យកមតិយោបល់​របស់អាជីវកម្ម អ្នកជំនាញ និងមុខសញ្ញាដែលរងផលប៉ះពាល់ ត្រូវការអនុវត្តន៍ជាក់​ស្តែង ដែលរួមចំណែកដល់ការ​សម្រេចប្រព័ន្ធច្បាប់​ប្រកប​ដោយសមកាលកម្ម និងទំនើប៕