ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ១៣ មិថុនា បាន​ប្រកាសថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរុស្ស៊ី ហើយនឹងចូលរួមក្នុងសកម្មភាពទ្វេភាគីនៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-១៨ ខែមិថុនា៕